Liu Xinwen ជាស្ដ្រីម្នាក់ អាយុ ៣៣ឆ្នាំ រួមនឹងស្វាមីឈ្មោះ Zhou Gouqiang មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលបានឃើញសមត្ថកិច្ចជាង ២០នាក់ មកពីមន្ទីរផែនការគ្រួសាររបស់ខេត្រ Shandong ។ បន្ទាប់មក ស្វាមីរបស់អ្នកស្រីត្រូវគេបង្ខំឱ្យនៅក្នុងផ្ទះ ចំណែកអ្នកស្រី Liu Xinwen ត្រូវបង្ខំឱ្យឡើងរថយន្ដ ទៅកាន់មន្ទីពេទ្យ។

ប៉ុន្មានម៉ោងក្រោយមក លោក Zhou Gouqiang ក៏បានទៅស្វែងរកភរិយារបស់ខ្លួន នៅឯមន្ទីរពេទ្យ ប៉ុន្ដែនៅពេលបានរកឃើញភរិយារបស់ខ្លួននៅមន្ទីរពេទ្យ ក្នុងខណ្ឌ Fangzi ពីរនាក់ប្ដីប្រពន្ធនេះ បានត្រឹមតែនាំគ្នាយំប៉ុណ្ណោះ ព្រោះកូនក្នុងផ្ទៃដែលមានអាយុ ៦ខែ ត្រូវសមត្ថកិច្ចអនុវត្តច្បាប់ ចាប់បង្ខំឱ្យចាក់ថ្នាំរំលូតកូនបាត់ទៅហើយ។

ពួកគេមិនអាចបង្ខាំងទឹកភ្នែកមិនឱ្យស្រក់មកបាន ខណៈដែលបានដឹងថា កូនក្នុងផ្ទៃដែលជិតនឹងបានឃើញពន្លឺថ្ងៃទៅហើយ បែរជាត្រូវដាច់ខ្យល់ដោយសារថ្នាំពុលរបស់ពេទ្យ ក្រោមបញ្ជារបស់សមត្ថកិច្ច។ មួយថ្ងៃ បន្ទាប់ពីត្រូវរំលូតកូន អ្នកស្រី Liu Xinwen យំបណ្ដើរ រៀបរាប់បណ្ដើរថា ៖ “ខ្ញុំនឹកវាណាស់ កូនរបស់ខ្ញុំ។ ខ្ញុំមិនទាន់បានឃើញមុខវាផង។

ស្វាមីរបស់អ្នកស្រី Liu Xinwen បាននិយាយថា ប្រពន្ធរបស់គាត់ ត្រូវគេបង្ខំឱ្យចុះហត្ថលេខា ទទួលស្គាល់ថា យល់ព្រមរំលូនកូន។ ពួកគេបានគំរាមថា ប្រសិនអ្នកស្រី Liu Xinwen មិនយល់ព្រម នោះស្វាមីរបស់អ្នកស្រីនឹងត្រូវចាប់គេខ្លួន ហើយអ្នកស្រីនឹងត្រូវគេទុកចោលឱ្យនៅម្នាក់ឯង។

ក្រោយការបង្កើតបានកូនប្រុសទីមួយ អ្នកស្រី Liu Xinwen បានដាក់កង ការពារមិនឱ្យមានកូន ប៉ុន្ដែប្រហែលជាមិនមានប្រសិទ្ធិភាព ហើយអ្នកស្រីព្រួយបារម្ភជាខ្លាំង នៅពេលដឹងថា ខ្លួនមានផ្ទៃពោះ បាន ៦ខែ។ ប្ដីប្រពន្ធនេះ សម្រេចចិត្តមិនសារភាពប្រាប់អាជ្ញាធរ ដោយសង្ឃឹមថានឹងអាចទុកកូននេះ ដោយការបង់ប្រាក់ពិន័យ (តំបន់ខ្លះរបស់ចិន បានទទួលស្គាល់)បន្ទាប់ពីឆ្លងទន្លេ។ ប៉ុន្ដែ ពួកគេមិនដឹងថា ហេតុអ្វីបានជាអាជ្ញាធរបានដឹងអំពីររឿងនេះ។

គោលនយោបាយគ្រួសារមួយ កូនមួយ នៅចិន កំពុងតែទទួលបានការរិះគន់ជាខ្លាំង។ គ្រួសារដែលនៅក្នុងក្រុង មានសិទ្ធិយកកូនត្រឹមតែម្នាក់ប៉ុណ្ណោះ ចំណែកគ្រួសារនៅស្រុកស្រែ អាចយកកូនត្រឹមពីរនាក់ ប្រសិនកូនច្បងជាកូនស្រី។

រដ្ឋាភិបាល យល់ថា គោលនយោបាយនេះ អាចជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ប៉ុន្ដែ ច្បាប់នេះ ក៏បាននាំឱ្យមានករណីរំលូតកូនដោយបង្ខំ ដែលជាអំពើអមនុស្សធម៌ ឬក៏នាំឱ្យមានការពិន័យដ៏ធ្ងន់ធ្ងរ បណ្ដាលឱ្យគ្រួសារត្រូវបាក់បែក។ ក្រុមអ្នករិះគន់ យល់ថា ច្បាប់នេះកំពុងធ្វើឱ្យវិបត្តិនៃរចនាសម្ព័ន្ធអាយុ កាន់តែមានបញ្ហា នៅប្រទេសចិន នៅពេលកម្លាំងពលកម្មវ័យក្មេងត្រូវថយចុះ ក្នុងបណ្ដាឆ្នាំខាងមុខ ហើយនឹងមិនមាន “ទំពាំងស្នងឫស្សី” នៅពេលអនាគត៕

ដោយ ៖ តារា
ប្រភព ៖ SH