CamNews

Lionel Messi ទទួលរងសម្ពាធយ៉ាងធ្ងន់ធ្ងរ ក្រោយពីការសម្រេចចិត្ដរបស់គ្រូបង្វឹក

ព័ត៌មានកីឡា៖ ក្រោយពីការបរាជ័យក្រោមជើង Real Sociedad និង អវត្ដមានរបស់ Messi កាលពីថ្ងៃហ្វឹក​ហាត់​ក្រុមមក Barcelona មើលទៅកាន់តែមានភាពវឹកវរខ្លាំងឡើងៗ រវាង​ថ្នាក់ដឹកនាំ និង​ កីឡាករក្នុងក្រុម​រហូតអាចបង្កឲ្យមានការសម្រេចចិត្ដចុងក្រោយ ទៀតផងបើតាមវិភាគទៅ ។

Barcelona កំពុងតែផ្អៀងខ្លួនចូលទៅ​រកបញ្ហាកាន់តែធ្ងន់ឡើងៗ ក្រោយពីថ្ងៃនេះ លោក Luis Enrique ​បានបដិសេធន៍ប្រឆាំងទៅនឹងទង្វើរបស់ Messi ក្រោមការសម្ដែងឡើងបង្ហាញពីភាពមិនពេញចិត្ដ​ក្រោយ​​​ពីកីឡាករ មិនមានឱកាសចូលលេង ពេញលេញ ក្នុងជំនួបប្រកួតជា​មួយ Real Sociedad ដោយ​​Messi ​ជាប់ឈ្មោះជាកីឡាករបម្រុង ។​ ការគិតរបស់ លោក​  Luis Enrique ពេលនេាះ យល់ឃើញ Messi ​មិនបានលេងឲ្យអស់ពីសមត្ថភាព ទេ ដោយទំនងជាមានការអាក់អន់ស្រពន់ចិត្ដនិងការ សម្រេច​ឲ្យខ្លួនជាកីឡាករបម្រុង ហើយរឿងមួយទៀត កាលពីថ្ងៃហ្វឹកហាត់ក្រុម Messi​ បានអវត្ដមាន​ក្នុងការ​ចូលរួមហ្វឹកហាត់ ដែលនេះគឺជាមូលហេតុគាត់គិតថា គឺជាចេតនា​​ផ្ទាល់របស់កីឡាករ។​ ហេតុការណ៍មួយនេះ​​បានធ្វើឲ្យមានការឈ្លោះទាស់ទែងគ្នាយ៉ាងខ្លាំង រវាង គ្រូបង្វឹក និង កីឡាករផ្ទាល់។

របាយការណ៍ក្នុងប្រទេស អេស្ប៉ាញបានអះអាងថា កីឡាករ Neymar បានត្រូវតែចូលខ្លួនហាមឃាត់អ្នក​ទាំង ២ លើបញ្ហាយល់ច្រលំរបស់លោក Luis Enrique ហើយនិង Messi ដើម្បីកុំឲ្យមានការបង្កឡើង​បញ្ហាកាន់តែធ្ងន់ធ្ងជាងនេះ ។ ជាពិសេស លោក  Luis Enrique បានត្រូវទទួលការទទួចអង្វករពីក្រុមកីឡាករ ជាច្រើន កុំឲ្យមានការសើរើរឿងនេះ និង យល់គិតរឿងនោះបន្ដទៀតជៀសវាងមានបញ្ហាបែក​បាក់ក្រុម។

ស្របពេល Barcelona កំពុងតែមានការខ្វែងគំនិតគ្នាដូច្នោះ ប្រភពគេហទំព័រអន្ដរជាតិ បានចេញផ្សាយ​ថា Chelsea បានបង្កើតទំនាក់ទំនងយ៉ាងស្ងាត់ៗ ដើម្បី​ត្រៀមកញ្ចប់ថវិការផ្ទេរ Messi ក្រោយពីកីឡាករ​សម្រេចចិត្ដ ។ ប៉ុន្ដែ Messi មិនទាន់មានសកម្មភាពអ្វីប្លែកនៅឡើយទេ និងការសម្រេចចិត្ដ ផ្ទេរជើងចេញ​ បើទោះជាក្រុមកំពុងតែមានការវឹកវរដូច្នេះ​។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ mirror