ភ្នំពេញ ៖ យុវជនវ័យក្មេងម្នាក់ បាន ប្រកាសតាមវិទ្យុមហាជន ពីភាពខ្វះខាត របស់ខ្លួន ហើយចង់លក់កូនស្រី អាយុទើប តែ៩ខែ ពេលនោះក៏មានប្រជាពលរដ្ឋ ដែល គ្មានកូននិងគេក៏បានទំនាក់ទំនង យកក្មេង តូចនេះ ទៅ ចិញ្ចឹម ប៉ុន្ដែនៅពេលស្ដ្រីជាម្ដាយ ដឹងពីទង្វើរបស់ប្ដី ក៏បានរត់មកប្ដឹងសមត្ថកិច្ច ទាំងការយំសោកបោកខ្លួន ក្រោយពីដឹងថា ប្ដីរបស់នាងដាច់ចិត្ដយកកូនស្រីទៅលក់ឱ្យគេ យ៉ាងដូច្នេះ ។

អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានថ្លែងឱ្យដឹងថា ក្រោយពីទទួល បានពាក្យបណ្ដឹង របស់ស្ដ្រី រងគ្រោះនិងក្រុម គ្រួសារ កាលពីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៥ នៅពេលមកដាក់ពាក្យបណ្ដឹងនោះ លោកបាន ឱ្យមន្ដ្រីនគរបាលជំនាញ ចុះទៅធ្វើការស្រាវជ្រាវ ក៏រកឃើញក្មេងស្រីតូចម្នាក់នេះ ទៅដល់ដៃ ប្រជាពលរដ្ឋ រស់នៅស្រុកព្រៃកប្បាស ខេត្ដតាកែវ ចិញ្ចឹមនៅទីនោះ ។

លោកម៉ក់ ហុង បានបន្ដទៀតថា ក្រោយពីមន្ដ្រីរបស់លោកបានទំនាក់ទំនងទៅមន្ដ្រីនគរបាលនៅទីនោះ ពួកគេ បានទៅសួរនាំករណីនេះ ដោយដឹងពីដំណើររឿងថា ប្រជាពលរដ្ឋ ដែលជាអ្នកទទួលកូនស្រី បានឮបុរសម្នាក់ ប្រកាសនៅក្នុងវិទ្យុមហាជនថា ខ្លួនត្រូវប្រពន្ធរត់ចោល និងមានកូនស្រី អាយុ៩ខែ ហើយដោយគ្មានទីពឹងអាស្រ័យ និងចិញ្ចឹមបីបាច់នោះ អាចប្រគល់ឱ្យទៅ សប្បុរសជនណា ដែលមានលទ្ធភាព ដើម្បី យកទៅចិញ្ចឹមបន្ដ ។

លោកម៉ក់ ហុង បានបន្ដទៀតថា ក្រោយពីស្ដាប់ឮ នៅក្នុងវិទ្យុមហាជនរួចមក ប្រជាពលរដ្ឋ ដែលនៅ ស្រុកព្រៃកប្បាស ក៏បានឡើងមកទំនាក់ទំនងធ្វើការសួរនាំ និងយកក្មេងតូចមួយនេះ ទៅចិញ្ចឹមបីបាច់ ប៉ុន្ដែក៏បែករឿងនៅពេលស្ដ្រីជាម្ដាយមកប្ដឹងសមត្ថកិច្ចរបស់លោកនោះ ។

ការភ្ញាក់ផ្អើលនៃរឿងរ៉ាវមួយនេះ បាន កើតឡើងនៅក្រោយផ្សារដីហុយ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌ សែនសុខ នៅពេលដែលស្ដ្រីវ័យជា២០ឆ្នាំម្នាក់មានឈ្មោះឈួន ស្រីម៉ាច បានយកមកយំស្រែក ដោយអះអាងថា ប្ដីរបស់នាងយកកូនស្រី ទៅលក់ ដើម្បីបង្គ្រប់លុយទៅទិញម៉ូតូថ្មី ។ ប្ដីរបស់នាងឈ្មោះផល វណ្ណៈ អាយុ២៣ឆ្នាំ រីឯកូនស្រី អាយុ៩ខែ ឈ្មោះ និត សិយ៉ា ។

យោងតាមប្រភពព័ត៌មានពីសាច់ញាតិ ស្ដ្រីជាម្ដាយរូបនេះ បានឱ្យដឹងថា មុនពេល យកកូនស្រីទៅលក់ប្ដីរបស់នាង បានត្អូញត្អែរមិនមានលុយបង្គ្រប់ ដើម្បីទិញ ម៉ូតូ ក្រោយមកស្រាប់តែបាត់ប្ដីនិងកូន ហើយឃើញ ៥០០ដុល្លារ នៅលើពូក ។

ពេលនោះនាងបានទូរស័ព្ទទៅប្ដី ត្រូវបានប្ដី ឆ្លើយថា កាត់ចិត្ដទៅ កូនរបស់យើង ត្រូវបានអ្នកមានយក ទៅចិញ្ចឹម បាត់ហើយ ។ ក្រោយឮប្ដីនិយាយដូច្នេះ ក៏បានដាក់ពាក្យ បណ្ដឹងមកនគរបាលសង្កាត់ភ្នំពេញថ្មី ហើយ តាមស្វែងរកឃើញវិញ នៅស្រុកព្រៃកប្បាស ខេត្ដតាកែវ។

បើតាមលោកម៉ក់ ហុង បុរសជាប្ដីដែល សុខចិត្ដប្រគល់កូនស្រីទៅឱ្យអ្នកដទៃនោះ បានរត់គេចខ្លួនបាត់ហើយ នៅរសៀលថ្ងៃទី២៤ ខែមីនា នេះ ស្ដ្រីជាម្ដាយនិងសាច់ញាតិរបស់នាង បាននាំគ្នាធ្វើដំណើរទៅ រកកូនស្រីដល់ ស្រុកព្រៃកប្បាស់តែម្ដង ដើម្បីយកមកវិញ។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល