ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍ផ្សារ កណ្ដាលទី២ បានឃាត់ខ្លួន ចោរឆក់ទូរស័ព្ទ ដៃ ចំនួនពីរ
នាក់ កាលពីរសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ
នៅមុខរោងភាពយន្ដព្រហ្មបាយ័ន ផ្លូវលេខ ១៥៤ ភូមិទី៩ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌ ដូន
ពេញ ដែលជនសង្ស័យទាំងពីរនាក់នេះ ម្នាក់រៀននៅវិទ្យាល័យវត្ដកោះ និង ម្នាក់ ទៀតរៀន
នៅវិទ្យាល័យសន្ធរម៉ុក។

មន្ដ្រីនគរបាលប៉ុស្ដិ៍ ផ្សារកណ្ដាលទី២ បាន ឱ្យដឹងថា ជនសង្ស័យទី ១ ឈ្មោះហ៊ុល សុវណ្ណ
រតនៈ អាយុ១៩ឆ្នាំ មុខរបរ ជាសិស្សវិទ្យាល័យវត្ដកោះ រៀនថ្នាក់ទី១២C ស្នាក់នៅផ្ទះជាន់ទី៤
ផ្លូវលេខ៧ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ និងជនសង្ស័យទី២ ឈ្មោះពៅ ឡងឌីមុខរបរជា
សិស្សនៅវិទ្យាល័យសន្ធរម៉ុក ថ្នាក់ទី១២ C ស្នាក់នៅផ្ទះលេខ ១០១ ផ្លូវលេខ៤៧៨ សង្កាត់
ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

បើតាមសមត្ថកិច្ចនៅម៉ោងកើតហេតុ នោះ ខណៈជនរងគ្រោះ កំពុងជិះស៊ីក្លូតែម្នាក់ឯង ចេញ
ពីផ្សារកណ្ដាល លុះដល់ចំណុចកើតហេតុ ជនសង្ស័យទាំងពីរនាក់ ជិះម៉ូតូមួយគ្រឿង ម៉ាក
ស្កុបពី ពណ៌ស ស៊េរី២០១៣ ពាក់ស្លាកលេខភ្នំពេញ 1BJ-7430 ហើយអ្នកអង្គុយពីក្រោយ
បានធ្វើសកម្មភាពឆក់ពីជនរងគ្រោះ ។

ពេលនោះជនរងគ្រោះ ស្រែកថា ចោរៗ ហើយជនសង្ស័យទាំងពីរ ដោយភ័យស្លន់ស្លោរ
បានបើកម៉ូតូយ៉ាងលឿន ជ្រុលទៅបុករ៉ឺម៉កម៉ូតូកង់បី បណ្ដាលឱ្យដួល ហើយត្រូវបានប្រជាព
លរដ្ឋ ដែលកំពុងធ្វើដំណើរនៅតាមផ្លូវ ចាប់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់នេះ ត្រូវ បានឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគ
របាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

ផ្តល់សិទ្ធិដោយ ៖ ដើមអម្ពិល