សួតគឺជាសរីរាង្គផ្លូវដង្ហើមមួយដ៏មានសារៈសំខាន់ ស្ថិតនៅក្បែរឆ្អឹងខ្នងត្រង់ផ្នែកទាំងសងខាងនៃបេះដូង។ សួតមានមុខងារសំខាន់ក្នុងការបញ្ជូនអុកស៊ីសែន ពីបរិយាកាសខាងក្រៅចូលទៅក្នុងចរន្ដឈាម និងបញ្ចេញជាតិកាបូនឌីអុកស៊ីដ(Carbon dioxide) ទៅក្នុងបរិយាកាស។ កោសិការរបស់រាងកាយត្រូវការអុកស៊ីសែនដើម្បីឱ្យដំណើរការបានរលូន និងលូតលាស់ ពោលគឺសរីរាង្គសួតនេះមិនមានពេលសម្រាកឡើយ។ ក្នុងរយៈពេលមួយថ្ងៃ មនុស្សមានសុខភាពល្អដកដង្ហើមប្រហែល ២៥០០០ ដង។ រាងកាយរបស់មនុស្សមាននូវប្រព័ន្ធការពារបែបធម្មជាតិ ដែលរចនាឡើងដើម្បីការពារសួត។ ប្រព័ន្ធការពារធម្មជាតិនេះ ដំណើរការបានល្អស្ទើរតែគ្រប់ពេល ដោយបញ្ចៀសនូវល្អងធូលី និងប្រយុទ្ធប្រឆាំងនឹងមេរោគ។ ប៉ុន្ដែទោះជាយ៉ាងណា សារធាតុមិនល្អមួយចំនួន អាចបង្កគ្រោះថ្នាក់ដល់ផ្លូវដង្ហើម និងគំរាមកំហែងដល់សមត្ថភាពរបស់សួតដើម្បីឱ្យដំណើរការប្រក្រតី ដែលអាចនាំទៅរកជំងឺសួត។ ខាងក្រោមនេះ គឺជាវិធីមួយចំនួន ដើម្បីជួយឱ្យសួតរបស់អ្នករឹងមាំ និងមានសុខភាព៖

១. បញ្ឈប់ការជក់បារី៖ ប្រសិនបើអ្នកជក់បារី អញ្ចឹងដល់ពេលដែលអ្នកត្រូវឈប់វាដើម្បីលើកកម្ពស់សុខភាពសួតរបស់អ្នកហើយ។ ផ្សែងបារីមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់រាប់ពាន់ប្រភេទ ដែលសារធាតុទាំងអស់នោះអាចបង្កបញ្ហាដល់សុខភាព។ ជាក់ស្ដែង ការជក់បារីគឺជាមូលហេតុដ៏ចំបងមួយនៃការកើតជំងឺសួតធ្ងន់ធ្ងរដូចជា ជំងឺមហារីកសួត និងជំងឺរលាកសួតធ្ងន់ធ្ងរ។ ផ្សែងបារីធ្វើការរឹតត្បៀតផ្លូវដង្ហើម និងធ្វើឱ្យអ្នកជក់បារីពិបាកដកដង្ហើម។ វាបណ្ដាលឱ្យរលាក និងហើមសួតស្រួចស្រាវ។ ការជក់បារីក្នុងរយៈពេលយូរ ផ្សែងបារីអាចបំផ្លាញដល់ជាលិកាសួត ដែលជាលទ្ធផលធ្វើឱ្យកើនឡើងគ្រោះថ្នាក់នៃការកើតជំងឺមហារីកសួត។ ប្រសិនរងវិបត្ដិពីជំងឺសួតឯណានីមួយ ការឈប់ជក់បារីអាចជួយគ្រប់គ្រងអាការៈកុំឱ្យវិវឌ្ឍន៍ទៅរកភាពធ្ងន់ធ្ងរ និងលើកកម្ពស់គុណភាពជីវិតរបស់អ្នក។ សូមប្ដេជ្ញាចិត្ដឈប់ជក់បារី និងទទួលយកជំនួយពីវេជ្ជបណ្ឌិតជំនាញក្នុងករណីចាំបាច់។

ចៀសវាការស្រូបយកផ្សែងបារីពីអ្នកដទៃ៖ អ្នកដែលមិនជក់បារីត្រូវចៀសវាងការស្រូបយកផ្សែងបារីពីអ្នកដទៃ ដើម្បីអាចលើកកម្ពស់សួតឱ្យមានសុខភាពល្អ។ ផ្សែងបារីពីអ្នកដទៃ មានផ្ទុកនូវសារធាតុពុលខ្ពស់ ហើយអាចបង្កគ្រោះថ្នាក់ដល់សួត និងសុខភាពរាងកាយទាំងស្រង់របស់អ្នក។ ខាងក្រោមនេះគឺជាទិកនិក ដែលអ្នកអាចអនុវត្ដដើម្បីចៀសវាងការស្រូបយកផ្សែងបារីពីអ្នកដទៃ៖

មិនត្រូវអនុញ្ញាត្ដឱ្យនរណាម្នាក់ជក់បារីនៅក្នុងផ្ទះ រថយន្ដ ឬកន្លែងធ្វើការរបស់អ្នក។

ធ្វើការគាំទ្រដល់អាជីវកម្ម ឬសកម្មភាពទាំងឡាយណា ដែលមិនមានផ្សែងបារី។

ចៀសវាងទីកន្លែងសាធារណៈ ដែលអនុញ្ញាត្ដឱ្យជក់បារី។

ស្នាក់នៅសណ្ឋាគារ ដែលមិនមានផ្សែងបារី នៅពេលធ្វើដំណើរកម្សាន្ដទៅកន្លែណាមួយ ដើម្បីចៀសវាងសំណល់ផ្សែងពីភ្ញៀវមុនៗ។

៣. ត្រូវកម្រិតការប្រឈមនឹងភាពកខ្វក់ផ្សេងៗ៖ ក្រៅពីផ្សែងបារី ក៏មាននូវភាពកខ្វក់ផ្សេៗទៀត ស្ថិតនៅក្នុងខ្យល់អាកាស ដែលនាំឱ្យអន្ដរាយដល់សួត ព្រមទាំងសុខភាពរាងកាយទាំងស្រុងរបស់អ្នក។ សូម្បីតែក្លិនក្រអូបសំយោគប្រើនៅក្នុងផលិតផលបោកគក់ និងផលិតផលបន្សុទ្ធខ្យល់អាកាសផ្សេងៗក៏បញ្ចេញនូវសារធាតុគីមីពុលផងដែរ។

ចៀសវាងតំបន់កខ្វក់ និងតំបន់ឧស្សាហកម្ម។

យកចិត្ដទុកដាក់កាត់បន្ថយការបំពុលបរិយាកាសក្រៅផ្ទះ និងជួយបង្កើតបរិកាសស្អាត។ ជាតួយ៉ាង ប្រសិនបើអ្នកមានពេល គួរដើរ ឬជិះកង់ជំនួសការបើករថយន្ដ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ top10homeremedies