(ភ្នំពេញ)៖ កីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិកម្ពុជា២រូប គឺអ្នកចាំទី ស៊ូ យ៉ាទី និងកីឡាករខ្សែប្រយុទ្ធលេខ១ ចាន់ វឌ្ឍនាកា ពុំបានរួមដំណើរទៅប្រទេសអូម៉ង់ ដើម្បីចូលរួមប្រកួតវគ្គជម្រុះ World Cup 2018 ប៉ះក្រុមជម្រើសជាតិស៊ីរី ឡើយ នេះបើយោងតាមមិត្តរួមក្រុម គួច សុកុម្ភះ បញ្ជាក់ប្រាប់ភ្នាក់ងារ Khmertalking ពេលចេញដំណើរព្រឹកថ្ងៃអង្គារ ទី២២ ខែមីនា ឆ្នាំ២០១៦ នេះ ។

ជាមួយគ្នានោះអ្នកសារព័ត៌មាន ក៏បានចោទសួរលោក Lee Tae Hoon ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ដើម្បីចង់ដឹងជុំវិញ ការមិនបង្ហាញខ្លួនរបស់ខ្សែប្រយុទ្ធវ័យក្មេងនៃក្លឹបបឹងកេតអង្គរកីឡាករ ចាន់ វឌ្ឍនាកា ។

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន គ្រូបង្វឹកជនជាតិកូរ៉េរូបនេះ បានលើកឡើងថា ការប្រមូលផ្ដុំលើកនេះ គឺពង្រឹង ទម្រង់លេងបានល្អ ប៉ុន្ដែមានបញ្ហាកីឡាករ ២-៣នាក់ មិនចូលរួមហ្វឹកហាត់ តែលោកគ្រូបង្វឹកកូរ៉េខាងត្បូងរូបនេះ មិនបានបញ្ជាក់ប្រាប់ថា មានកីឡាករណានោះទេ តែព្រឹកមិញនេះ ទើបម៉ោង៦៖០០នាទីព្រឹកមិញ ពេលឡើងយន្តហោះទៅអូម៉ង់ពុំមានឃើញវត្តមាន ស៊ូ យ៉ាទី និង ចាន់ វឌ្ឍនាកា ស្របពេលដែលមិត្តរួមក្រុម គួច សុកុម្ភះ បញ្ជាក់បន្ថែម ។

សូមបញ្ជាក់ដែរថា នេះជាលើកទី១ សម្រាប់ការបាត់មុខកីឡាករឆ្នើមទាំងពីររូបរបស់កម្ពុជាពីក្រុមជម្រើសជាតិ ត្បិតពួក គេសុទ្ធតែត្រូវបានគ្រូបង្វឹកក្លឹប និងជម្រើសជាតិកោះហៅជានិច្ចនាពេលកន្លងមក ហើយជាកីឡាករស្នូលដែលបានជួយ ឲ្យបានជួយក្រុម Cambodia All Stars ឈ្នះ៣ប្រកួតជាប់ៗគ្នាផងដែរក្នុងមិត្តភាពអន្តរជាតិរឹតចំណងការទូត ទល់នឹង ក្រុមខ្លាំងមកពីថៃ២ប្រកួត និងមកពីឡាវ១ប្រកួត ។
ការអវត្តមានរបស់ ស៊ូ យ៉ាទី ត្រូវបានគ្រូ Lee ដាក់ជំនួសអ្នកចាំទី អ៊ុំ សេរីរ័ត្ន ជំនួសវិញ គ្រាដែលកៅអីរបស់កីឡាករមក ពីខេត្តកំពត ចាន់ វឌ្ឍនាកា ត្រូវបានជំនួសដោយ ប្រាក់ មុន្នីឧត្តម ឬ គួច សុកុម្ភះ ឬ ឃួន ឡាបូរ៉ាវី ជាដើម ៕

ចាន់ វឌ្ឍនាកា ក្នុងក្រុម Cambodia All Stars ពេលប្រកួតទល់នឹង Buriram

អ្នកចាំទី ស៊ូ យ៉ាទី

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី