បរទេស៖ ស្វាយទុំមិនត្រឹមតែមានរសជាតិឆ្ងាញ់ពិសានោះទេ ប៉ុន្តែថែម ទាំងអាចផ្ដល់ផលល្អ ចំពោះសុខភាពរបស់ មនុស្សបាន ទៀតផង ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ទាំង៩យ៉ាង ទទួលបានពីការបរិភោគផ្លែស្វាយ៖

១. ការពារជំងឺមហារីក
ការស្រាវជ្រាវបានបង្ហាញឲ្យដឹងថា សមាសធាតុប្រឆាំងអុកស៊ីតកម្ម ដែលមាននៅក្នុងផ្លែស្វាយ អាចជួយការពារជំងឺមហារីកពោះ វៀនធំ សុដន់ ក្រពេញប្រូស្តាត និងជំងឺមហារីកឈាម ។

២. បញ្ចុះជាតិកូទ្បេស្តេរ៉ុល
សារធាតុដ៏សម្បូរបែប ដែលមាននៅក្នុងផ្លែស្វាយដូចជា ជាតិសរសៃ វីតាមីន C និងជាតិ Pectin អាចជួយបញ្ចុះកម្រិតជាតិ កូឡេស្តេរ៉ុលក្នុងខ្លួនបានយ៉ាងប្រសើរ ។

៣. សម្អាតស្បែក
ការបរិភោគស្វាយទុំជារៀងរាល់ថ្ងៃ អាចផ្ដល់ផលប្រយោជន៍ទាំងខាងក្នុង និងខាងក្រៅចំពោះសុខភាពស្បែក ព្រោះវាអាចជួយ សម្អាតសារធាតុកខ្វក់ ដែលស្ទះនៅក្នុងរន្ធញើស និងលុបបំបាត់ការកើតមុន ។

៤. សុខភាពភ្នែក
ជាតិវីតាមីន A ដែលមាននៅក្នុងស្វាយទុំ មិនត្រឹមតែអាចជួយធ្វើឲ្យភ្នែកមានសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយការពារពី ភាពពិការភ្នែកពេលយប់ និងអាការភ្នែកស្ងួតទៀតផង ។

៥. ជួយដល់អ្នកជំងឺទឹកនោមផ្អែម
ការបរិភោគស្វាយទុំ អាចជួយកម្រិតជាតិអាំងស៊ុយលីននៅក្នុងឈាម និងធ្វើឲ្យមានតុល្យភាពកម្រិតជាតិស្ករនៅក្នុងខ្លួនផងដែរ ។

៦. បង្កើនចំណង់ផ្លូវភេទ
វីតាមីន E ដ៏សម្បូរបែប ដែលមាននៅក្នុងផ្លែស្វាយទុំ មានអត្ថប្រយោជន៍ក្នុងការជួយបង្កើនចំណង់ផ្លូវភេទរបស់អ្នកបាន ។

៧. ជំនួយដល់ការរំលាយអាហារ
តាមការសិក្សាបានឲ្យដឹងថា ការបរិភោគស្វាយទុំទៀងទាត់ អាចជួយជំនួយដល់ការរំលាយអាហាររបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព ។

៨. ជួយព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាល
ដោយគ្រាន់តែពិសាទឹកផ្លែឈើមកពីស្វាយខ្ចីលាយជាមួយទឹក និងស្ករ អាចជួយព្យាបាលជំងឺដាច់សរសៃឈាមនៅក្នុងខួរក្បាល និងជួយធ្វើឲ្យរាងកាយមានភាពត្រជាក់ ។

៩. បង្កើនប្រព័ន្ធភាពសុំា
បរិមាណជាតិវីតាមីន C និង A ដែលមាននៅក្នុងស្វាយទុំ អាចជួយបង្កើនប្រព័ន្ធភាពសុំា ក្នុងរាងកាយរបស់អ្នកឲ្យរឹងមាំ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល