ព័ត៌មានអន្តរជាតិ ៖ រយៈពេលកាន់ទុក្ខជាផ្លូវការ នៃមរណទុក្ខ ក្រោយស្តេចថៃ សោយទិវង្គត ព្រះអង្គ ភូមិ បុល អាប់ដុលយ៉ាដេត ត្រូវបានអាជ្ញាធរប្រទេសថៃ ធ្វើសេចក្តីប្រកាសកាន់ទុក្ខជាផ្លូវ ការរយៈពេល១ឆ្នាំពេញនៅទូទាំងប្រទេសថៃ ។

អាជ្ញាធរទេសចរណ៍ថៃ ឬ The Tourism Authority of Thailand (TAT) បានធ្វើសេចក្តីប្រកាសទៅ ដល់បណ្តាភ្ញៀវទេសចរឲ្យបន្តការដើរទស្សនាកំសាន្តជាធម្មតានៅក្នុងប្រទេសថៃ បន្ទាប់អាជ្ញាធរ បានចេញសេចក្តីណែនាំមួយចំនួន ក្នុងអំឡុងការកាន់ទុក្ខមរណទុក្ខស្តេចប្រទេសថៃ ដែលមានជា បន្តបន្ទាប់នៅខាងក្រោម ។

- ប្រជាជនថៃភាគច្រើន នឹងស្លៀកពាក់ ស ឬ ខ្មៅ ដែលជាសញ្ញាបញ្ជាក់ពីការកាន់ទុក្ខ ព្រះមហា ក្សត្រ។ ពុំមានជាការបង្ខិតបង្ខំ ប៉ុន្តែបើអាចធ្វើទៅបាន វាជាការប្រសើរ ។ ច្រើនជាងនេះទៀត ប្រជាជនថៃ គួរតែស្លៀកពាក់ឲ្យបានសមរម្យ ដោយជៀសវាង ខោអាវពណ៌ឆើត នៅទីសាធារណ ។

-ភ្ញៀវទេសចរ គួរជៀសវាងរាល់អាកប្បកិរិយា មាយាទ និងពាក្យសម្តីមិនគោរពដល់អង្គព្រះមហា ក្សត្រថៃ ។

-បណ្តាទីទាក់ទាញទេសចរណ៍ នឹងត្រូវបើកដំណើរការជាធម្មតាលើកលែងតែ Wat Phra Kaeo (Temple of the Emerald Buddha) និង ព្រះបរមរាជវាំង the Grand Palace ដែលជាទីកន្លែង ប្រារព្ធកម្មវិធីសោយទិវង្គតស្តេចថៃ ។

- រដ្ឋាភិបាល បានស្នើឲ្យមានសហប្រតិបត្តិការល្អ ពីសំណាក់សមភាគី មជ្ឈមណ្ដលកំសាន្តនានា ដូចជា បណ្តាទីតាំង បារ ក្លឹបរាត្រី អោយធ្វើការពិចារណាឡើងវិញ ស្តីអំពី ការបើកដំណើរការទីតាំងសេវាកម្មរបស់ខ្លួន បើអាចធ្វើទៅបាន កាត់បន្ថយម៉ោង បម្រើសេវាកម្ម កំសាន្ត ។ រាល់ការ សម្រេចចិត្ត នឹងត្រូវបានអនុម័តពីម្ចាស់ មជ្ឈមណ្ដលកំសាន្ត ។

-រាល់ព្រឹត្តិការណ៍កំសាន្តបែបប្រវត្តិសាស្រ្ត និងប្រពៃណី នឹងធ្វើឡើងជាធម្មតា ប៉ុន្តែ រាល់ព្រឹត្តិការណ៍ទាំងនោះ អាចនឹងត្រូវប្រែប្រួលប្រធានបទ ដែលអាចនិយាយពីអង្គព្រះមហាក្សត្រ ព្រះអង្គ ភូមិ បុល អាប់ដុលយ៉ាដេត ដើម្បីជាការឧទ្ទិសដល់វិញ្ញាណក្ខន្ធ របស់ ព្រះ អង្គ ។

-រាល់សេវាកម្មដឹកជញ្ជូនសាធារណ និងបណ្តាធនាគារ មន្ទីរពេទ្យ និងសេវាសាធារណផ្សេងៗ ទៀត នឹងត្រូវបើកដំណើរការជាធម្មតា ។

-អាជ្ញាធរពាក់ព័ន្ធ នឹងចេញប្រតិបត្តិការសុវត្ថិភាព តាមរយៈការពង្រឹងសន្តិសុខសម្រាប់បងប្អូន ប្រជាពលរដ្ឋថៃ និងភ្ញៀវទេសចរ ដែលកំពុងតែធ្វើដំណើរកំសាន្តនៅទូទាំងប្រទេសថៃ ។

-សម្រាប់ចម្ងល់ណាមួយ អាចទាក់ទងបាន អាជ្ញាធរទេសចរណ៍ថៃ ឬ The Tourism Authority of Thailand (TAT) ដោយធ្វើការហៅទៅកាន់លេខ ១៦៧២ នៅក្នុងប្រទេសថៃ ៕

<object width="480" height="380" data="http://www.youtube.com/v/e5LMCGWiPtE&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/e5LMCGWiPtE&rel=1" /></object>

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អាស៊ីវ័ន