(ពោធិ៍សាត់)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ កំពុងតាមចាប់ខ្លួនជនសង្ស័យ ៣នាក់ថែមទៀត បន្ទាប់ពីឃាត់ខ្លួនបានបក្ខពួកម្នាក់ ដែលក្រុមអាវាសែទាំងនោះ បានចាប់រំលោភសេពសន្ថវៈលើនារីវ័យក្មេង ម្នាក់ទៀត។

មន្រ្តីនគរបាលខេត្តបានបញ្ជាក់ថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពរំលោភ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ នគរបាលរដ្ឋបាលកំពង់ពោធ៍ បានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ ស សម អាយុ១៧ឆ្នាំ មានលំនៅភូមិកំពង់ឡ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ប្ដឹងទៅលើឈ្មោះ ផល ភីន (ហៅជ័យ) និងឈ្មោះ ជ្រុញ ទាំងពីរនាក់ មានលំនៅភូមិមាត់ព្រៃ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងបក្សពួកចំនួន ២នាក់ទៀតមិនស្គាល់អត្តសញ្ញាណ។

មុនពេលកើតហេតុ នារីរងគ្រោះបានចេញពីរាំធុងបាស់នៅផ្ទះការ ជនសង្ស័យបានព្រួតគ្នាចាប់រំលោភ រូបនាងបានសម្រេច។ បន្ទាប់មកឈ្មោះ ជ្រុញ ក៏បានចាប់លើករូបនាងបីយកទៅមាត់ព្រៃបម្រុងនឹងចាប់រំលោភម្ដងទៀត ប៉ុន្តែត្រូវជនរងគ្រោះរើបម្រាស់
និងស្រែកហៅឲ្យគេជួយឮខ្លាំងៗ ទើបឈ្មោះ ជ្រុញ រត់គេចខ្លួនបាត់ទៅ។

លុះដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ ទើបសមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ ផល ភីន នាំយកទៅកាន់ អធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីសាកសួរ និងបំពេញនីតិវិធី ព្រមទាំងបើកប្រតិបត្តិការតាមចាប់អ្នកនៅសល់ទៀត។

យោងតាមចម្លើយជនសង្ស័យ ឈ្មោះ ផល ភីន បានសារភាពថា ខ្លួនជាមួយនឹងជនរងគ្រោះខាងលើ បាននិយាយលេងសើច ជាមួយគ្នា លុះដល់ថ្ងៃកើតហេតុខាងលើ រូបខ្លួនបានចាប់រំលោភលើជនរងគ្រោះបានសម្រេចម្ដង ពិតប្រាកដមែន៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី