រក្សាភាពនឹងនរ ដើម្បីអាចរត់ចេញពីកប៉ាល់ គេចឱ្យឆ្ងាយពីជាយកប៉ាល់ដែលកំពុងតែលិច ស្វែង រកវិធីផ្ដល់សញ្ញាសុំជំនួយសង្គ្រោះ គឺជាប្រការចាំបាច់បំផុតដែលត្រូវធ្វើ នៅពេលអ្នកជួបនឹងបញ្ហាលិចកប៉ាល់។ ខាងក្រោមនេះ គឺជាបណ្ដាប្រការមួយចំនួន ដែលត្រូវធ្វើ ពេលជួបឧបទ្ទវហេតុ លិចកប៉ាល់។

ជម្រើសសេវាកម្ម

មុនពេលសម្រេចធ្វើដំណើរទេសចរណ៍តាមកប៉ាល់នៅលើទន្លែធំ ឬសមុទ្រ អ្នកត្រូវពិនិត្យឱ្យដឹងច្បាស់ថា តើសេវាកម្ម ឬកប៉ាល់នោះ មានសុវត្ថិភាពខ្ពស់ដែរ ឬអត់ និងមានមធ្យោបាយសង្គ្រោះបន្ទាន់គ្រប់គ្រាន់ដែរ ឬទេ។

រក្សាភាពនឹងនរ ពេលកប៉ាល់លិច

ការរក្សាភាពនឹងនរ គឺជាកត្តាសំខាន់ដើម្បីរកវិធីដោះស្រាយ នៅពេលកប៉ាល់ ឬទូក កំពុងតែ
លិច។ ប្រសិនជាកប៉ាល់ធំ នោះវានឹងត្រូវចំណាយពេលច្រើនដើម្បីលិចទាំងស្រុង ដូច្នេះ អ្នកក៏មានពេលច្រើន ដើម្បីរៀបចំសម្រាប់ការប្រឈមនឹងគ្រោះថ្នាក់នេះ។ ករណីមានមនុស្សច្រើន គឺត្រូវតែបែងចែកការងារភ្លាមៗ ក្នុងនោះ មួយក្រុមត្រូវស្វែងរកឧបករណ៍បណ្ដែតទឹក មួយក្រុមត្រូវទប់រន្ធទឹក មួយក្រុមត្រៀមអាហារដែលមានស្រាប់។

អ្នកត្រូវមានឧបករណ៍បណ្ដែតទឹកមួយសម្រាប់ខ្លួន ដូចជាពោង អាវពោង ក្ដារឈើធំ ធុងបណ្ដែត
ទឹក។ល។ ក្នុងករណីចាំបាច់ អ្នកក៏អាចប្រើប្រាស់ស្បោង ផ្លុំខ្យល់ឱ្យវាប៉ោង ធ្វើជាពោងបណ្ដែត
លើទឹក។

យកអាហារតាមខ្លួន

ចូរយកតាមខ្លួន នូវអាហារ និងទឹកឱ្យបានគ្រប់គ្រាន់សម្រាប់ ៣-៤ ថ្ងៃ។ ប្រសិនជាអាច អ្នកត្រូវ
យកតាមខ្លួន នូវឧបករណ៍បញ្ចេញពន្លឺ ដើម្បីទុកធ្វើជាសញ្ញាសុំជំនួយសង្គ្រោះ រួមនឹងខ្សែ កញ្ចក់
កាំបិត។

ទម្លាក់ទូកសង្គ្រោះបន្ទាប់

នៅពេលកប៉ាល់ត្រូវលិចបន្ដិចម្ដងៗ ចូរដាក់ទូកសង្គ្រោះបន្ទាន់ចុះទឹក ដាក់របស់របរ និងអាហារ
ចាំបាច់ ទៅក្នុងទូកនោះ ហើយចុះទៅកាន់ទូកម្ដងម្នាក់ៗ ដោយភាពនឹងនរ មិនដណ្ដើមគ្នា។

ចែវទូកចេញទៅឱ្យឆ្ងាយ

បន្ទាប់ពីចុះទូកសង្គ្រោះបន្ទាប់ភ្លាម អ្នកត្រូវចែវទូកចេញឆ្ងាយពីតំបន់កប៉ាល់ដែលកំពុងលិច ដើម្បីចៀសវាងទឹកគួច ឬរលកបោក ពេលកប៉ាល់លិច។

អ្នកក៏មិនត្រូវចែវទូកទៅឆ្ងាយពេកពីតំបន់ជុំវិញនៃកន្លែងកើតហេតុ ដើម្បីរង់ចាំជំនួយសង្គ្រោះ។ ក្រោយមក អ្នកទាំងអស់គ្នា ត្រូវប្រមូលផ្ដុំទូកមកជុំគ្នា ដើម្បីងាយស្រួលដល់ការស្វែងរករបស់ក្រុមអ្នកជួយសង្គ្រោះ។ ម្យ៉ាងទៀត ត្រូវគេចចេញពីខ្សែប្រេងដែលហូរចេញពីកប៉ាល់ដែលលិច និងត្រូវផ្ដល់សញ្ញាសុំជំនួយ នៅពេលឃើញយន្ដហោះ កប៉ាល់ ឬទូកដទៃ។

ក្នុងករណីគ្មានទូកតូច ឬមិនអាចចុះទូកតូចបាន

ករណីគ្មានទូកតូច ឬមិនអាចចុះទូកតូចបាន អ្នកត្រូវលោតចុះទឹក ប៉ុន្ដែមុននឹងលោត គឺត្រូវមាន
អាវពោង ឬរបស់ដែលអាចអណ្ដែតលើទឹក។ មុននឹងលោតទៅក្នុងទឹក អ្នកត្រូវជ្រើសរើសទិសដើម្បីលោត គឺត្រូវលោតដោយត្រង់ជំហរ លោតតាមបណ្ដោយខ្យល់ និងនៅត្រង់ទិសដែលអ្នកមើលឃើញថា មិនត្រូវរងគ្រោះដោយសារកប៉ាល់ដែលកំពុងលិច។

ពេលនេះ អ្នកត្រូវស្វែងរកទិសដែលអាចឆ្ពោះទៅកាន់ដីគោក។ ចូរមើលទៅបក្សីសមុទ្រ នៅពេលឃើញវាហោះសំដៅទៅទិសខាងណា នោះមានន័យថា ដីគោកនឹងត្រង់នោះ។

ទន្ទឹមនឹងនេះ អ្នកត្រូវប្រើប្រាស់អាហារដែលយកទៅតាមខ្លួន ឱ្យបានត្រឹមត្រូវ ចៀសវាងខ្វះខាត នៅពេលទៅមិនទាន់ដល់ត្រើយ។ ពេលមានភ្លៀង ចូរយកស្បោងដែលបានយកមកជាមួយ ដើម្បីត្រងយកទឹកសាបទុកសម្រាប់ផឹក ព្រោះអ្នកមិនអាចផឹកទឹកសមុទ្របាន។

ករណីដែលអស់អាហារមុនពេលដល់ត្រើយ ចូរស្វែងរកសារាយសមុទ្រ ដែលអណ្ដែតនៅលើទឹក។
វិធីហែលដើម្បីមិនឱ្យអស់កម្លាំងច្រើន នោះគឺការហែលតាមពីក្រោយរលកទឹក។ ចូរប្រើប្រាស់
កម្លាំងខ្យល់ និងរលកសមុទ្រដើម្បីអាចហែលមកដល់ច្រាំង៕

អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖

ណាត់ជួបមិត្តប្រុសដំបូង មិនគួរស្លៀកពាក់ បែបណា?

សូកូឡា ៖ កំពូលអាហារសម្រាប់ ថ្ងៃ១៤កុម្ភៈ

សមត្ថភាពទាយដឹងពីអនាគត គឺគ្រាន់តែជា ដំណើរការ នៃខួរក្បាល

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ time/telegraph/kh