CamNews

ចូលឆ្នាំចិន តែនៅចិន ណែនាំមិនឲ្យដុតផាវ ព្រោះខ្លាច.......

(ប៉េកាំង)៖ អាជ្ញាធរទីក្រុងប៉េកាំង នៃប្រទេសចិននៅរដូវចូលឆ្នាំថ្មីនេះ បានចេញបម្រាម និងណែនាំ​ដល់មន្ត្រីទាំងអស់ចាប់ផ្តើមធ្វើជាគំរូដល់ប្រជាពលរដ្ឋ ដោយមិនត្រូវដុតផាវ​​ដូចរាល់ឆ្នាំទៀតនោះឡើយ នៅក្នុងន័យកាត់បន្ថយផ្សែងពុល នៅក្នុងទីក្រុងដែលកំពុងដែលស្ថិតនៅក្នុងស្ថានភាពខ្យល់ដ៏អាក្រក់​ស្រាប់ទៅហើយនោះ។ នេះបើតាមការចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសុក្រ ទី២៧ ខែមករា ឆ្នាំ២០១៧។

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ចាប់ផ្តើមពីថ្ងៃសុក្រនេះតទៅហើយ ដោយ​វាជារឿងធម្មតា​សម្រាប់​ប្រជាជនចិនក្នុងការអុជផាវ ឬកាំជ្រួលដើម្បីអបអរ និងបណ្តេញភាពចង្រៃទៅតាមទម្លាប់តាំងពី​បុរាណកាលមក ប៉ុន្តែទម្លាប់នេះមិនគួរកើតមានឡើងនៅទីក្រុងប៉េកាំងនោះឡើយ ព្រោះរយៈពេល​ជាង​មួយខែទៅហើយ ទីក្រុងរដ្ឋបាលរបស់ចិននេះ បានរងគ្រោះដោយផ្សែងពុលខ្លាំងបំផុត​ដែលបានបង្ខំ​ឲ្យរដ្ឋាភិបាលចាត់វិធានការកាត់បន្ថយសង្វាក់ផលិតកម្មក្នុងរោងចក្រជាច្រើន និងខ្លះទៀតត្រូវបាន​បិទទ្វារតែម្តងដោយសារតែអាជ្ញាធរ បានរកឃើញពីការបំពុលក្នុងកម្រិតខ្ពស់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី