ភ្នំពេញៈ ជិត១ឆ្នាំហើយដែល តារាស្រីរាងតូចច្រឡឹង មានទឹកដមសំនៀងពិរោះរណ្តំចិត្ត កញ្ញា យ៉ុង ច័ន្ទកណ្ណិកា បានរៀបចំពិធីភ្ជាប់ពាក្យ តាមប្រពៃណីជាមួយគូដណ្តឹង លោក ចាន់ ចំណាន ដោយកន្លងមកពួកគេទាំងពីរនាក់ មិនធ្លាប់បានបង្ហាញសញ្ញាណ ចូលរោងការជា សាធារណៈឡើយ ។ ទើបតែពេល នេះនៅសុខៗស្រីស្រស់រូបនេះ បែរជាបង្ហាញតម្រុយ បង្អួតទស្សនិកជនថា នាងគ្រោងនឹងដឹកដៃគូដណ្តឹង ចូលរោងការនៅចុងខែតុលា ខាងមុខនេះ ។

នៅក្នុងកិច្ចសម្ភាសន៍ ជាមួយគេហទំព័រ Looking TODAY នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤ តារាស្រីដែលមានសម្លេងពិរោះ វាយឡុកទីផ្សារក្រៅប្រទេស កញ្ញា យ៉ុង ច័ន្ទកណ្ណិកា បាន ប្រាប់ដោយទទួល ស្គាល់ថា នៅចុងខែតុលា ខាងមុខនេះ នាងនិងដឹកដៃគូដណ្តឹង ចូលរោង ការតាមប្រពៃណីខ្មែរ ហើយបន្ទាប់ពីពន្យា ពេលអស់ជិត១ឆ្នាំមកនេះ ។

ម្ចាស់បទ “វាចាស្រីឡង់សេ” រូបនេះបានប្រាប់ ឲ្យដឹងបន្តទៀតថា “ ខ្ញុំនិងគូដណ្តឹងបាន សម្រេច ថា នឹងចូលរោងការ នៅថ្ងៃទី៣១ ខែតុលា ខាងមុខនេះ បើតាមគម្រោងខ្ញុំត្រៀម អញ្ជើញភ្ញៀវប្រមាណតែ៧០តុ ដោយរៀបចំឡើង នៅមហោស្រពចេនឡា….”។

តារាចម្រៀង និងជាពិធីការិនីរូបនេះ បានប្រាប់ឲ្យដឹងបន្ថែមទៀតថា នៅក្នុងរយៈពេលមួយ ខែនេះ នាងបានផ្អាកការងារសិល្បៈ មិនទទួលឡើយ ព្រោះថាពេលនេះនាង និងគ្រួសារកំពុង តែ ញាប់ដៃញាប់ជើងត្រៀមពិធី និងដើរអញ្ជើញភ្ញៀវឲ្យហើយ ដោយទុកពេលខ្លះត្រូវ ត្រៀម ខ្លួន ថែស្បែកធ្វើជាកូនក្រមុំដែរ ។

ជាទូទៅសម្រាប់ជីវិតអ្នកសិល្បៈ នៅពេលដែលបញ្ចប់ភាពនៅលីវ ទៅរៀបការសាងគ្រួសារ ស្របពេលជាមួយគ្នានោះពួកគេ ក៏បញ្ចប់សិល្បៈទៅទន្ទឹមគ្នាផងដែរ តែដោយឡែកតារា ចម្រៀងកញ្ញា យ៉ុង ច័ន្ទកណ្ណិកា បែរជាអះអាងផ្ទុយពីអ្នកសិល្បៈដទៃ ថាបើទោះជានាង រៀបការ មានស្វាមីក៏ដោយ តែសម្រាប់អាជីពសិល្បៈ នាងនៅតែបន្តដដែលមិនផ្អាកទេ ព្រោះ ថាការងារសិល្បៈជាជីវិតរបស់នាង ហើយម្យ៉ាងទៀតអនាគតស្វាមី នាងក៏មិនបាន រារាំងដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល