CamNews

ក្មេងស្ទាវបើកម៉ូតូ អូសជន្ទល់ ដួលត្រូវរថយន្ត កិនពីក្រោយស្លាប់ម្នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញៈ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងយុវជនម្នាក់ទៀត ជាអ្នកបើកម៉ូតូ
រង របួសធ្ងន់បន្ទាប់ពី ពួកគេទាំងពីរនាក់ បើកម៉ូតូដោយអូស ជន្ទល់ ដួល ហើយត្រូវរថយន្ត ដឹក
ខ្សាច់មួយគ្រឿងធ្វើ ដំណើរពីក្រោយបុកនិងកិន កាលពីវេលាម៉ោង៨ យប់ថ្ងៃទី០៣ ខែឧសភានេះ
ស្ថិតនៅលើកំណាត់ផ្លូវ ជាតិលេខ ១ មុខសាលាសង្កាត់វាលស្បូវ ខណ្ឌមានជ័យ។

ប្រជាពលរដ្ឋដែលឃើញគ្រោះថ្នាក់ចរាចរណ៍បាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះទាំង
ពីរនាក់ ជិះម៉ូតូម៉ាកសេ១១០ ចេញពីពិធីបុណ្យមួយនៅវត្តក្តីតាកុយ ហើយពេលពួកគេកំពុងបើកម៉ូតូ
នោះ ក៏ប្រើស្ទីល ជាន់ជន្ទល់កណ្តាលអូសនឹងផ្លូវឲ្យចេញផ្កាភ្លើង។

ក្រោយពីលេងស្ទីលអូសជន្ទល់កណ្តាលលើកទី១ មិនមានបញ្ហា ពួកគេបានជាន់អូសម្តងទៀត ប៉ុន្តែ
លើកនេះជាន់ជាំជន្ទល់ចំហៀង បណ្តាលឲ្យដួល អូសជាច្រើនម៉ែត្រ បែកក្បាល ហូរឈាម ហើយ
គាប់ជួនមានរថយន្តដឹកខ្សាច់មួយគ្រឿងបើកមកពីក្រោយកិនជនរងគ្រោះ ដែលជិះពីក្រោយបែក
ក្បាលស្លាប់ភ្លាមៗ រីឯអ្នកបើករងរបួសធ្ងន់ ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ ដែលស្លាប់នេះឈ្មោះ ឌឿន សុខលីន អាយុ២០ឆ្នាំ
រស់នៅភូមិក្តីតាកុយ រីឯជនរងគ្រោះដែលរងរបួសធ្ងន់ឈ្មោះស សម្បត្តិ អាយុ១៩ឆ្នាំ ។

បើតាមប្រជាពលរដ្ឋបាននិយាយថា ចំពោះយុវជនដែលស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរនេះម្តាយ
របស់ គេស្ថិតក្រោមការជួយសង្គ្រោះផងដែរ នៅមន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរ
រហូតដល់សន្លប់ ហើយឪពុកពេលទទួលទូរស័ព្ទថាកូនប្រុសស្លាប់ ក៏សន្លប់បាត់ស្មារតី។ ដោយឡែក
រថយន្តដឹកខ្សាច់បាន រត់គេចេញពីកន្លែងកើតហេតុផងដែរ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល