ដោយជឿថាសាំងអាចព្យាបាលជំងឺបាន បុរសវ័យ 71ឆ្នាំ ម្នាក់រស់នៅក្នុងប្រទេសចិន បាន
ពិសារសាំងអស់ចំនួន 1,5តោន ក្នុងរយៈពេល 42ឆ្នាំកន្លងមក ។
ជាធម្មតាសាំងត្រូវបានគេយកមកប្រើប្រាស់ជាមួយយានយន្ត ម៉ូតូ...តែផ្ទុយមកវិញចំនួន
សាំងដ៏ច្រើននេះត្រូវបានបុរសចំណាស់វ័យ 71ឆ្នាំ ឈ្មោះ Tran Duc Quanរស់នៅតំបន់
Chongqing ប្រទេសចិន យកមកពិសារទៅវិញ ព្រោះគាត់ជឿថាធ្វើបែបនេះគឺអាចព្យាបាល
ជំងឺក្អករបស់គាត់បាន ។ ហេតុដូច្នេះហើយក្នុងរយៈពេល 42ឆ្នាំកន្លងមកនេះ ខែណាក៏គាត់
បានពិសារសាំងចំនួន 6-7 គីឡូក្រាមចូលទៅក្នុងពោះរបស់គាត់ផងដែរ ។
បុរសចំណាស់ក្នុងស្ថានភាពមិនសូវជាមានសាច់ឈាមប៉ុន្មានទេ កំពស់ត្រឹមតែ 1,5ម៉ែត្រ
ប៉ុន្តែគាត់នៅតែមានកំលាំងខ្លាំងក្លាបើទោះបីជាគាត់មានវ័យ 71ឆ្នាំ ហើយក៏ដោយ។អ្នកជិត
ខាងម្នាក់របស់ Tran Duc Quan បានអោយដឹងថាលោក Tran Duc Quan ញៀនសាំងដូច
ជាការញៀនស្រាដូច្នោះ សាំងមួយកានគាត់អាចពិសារអស់ត្រឹមតែក្នុងរយៈពេល 3-4ថ្ងៃ
តែប៉ុណ្ណោះ ។
ត្រូវបានដឺងថាកាលពីឆ្នាំ 1969 លោក Tran Duc Quan បានធ្លាក់ខ្លួនឈឺធ្ងន់ ដែលមិនត្រឹម
តែមានអាការៈក្អកខ្លាំងប៉ុណ្ណោះទេ ថែមទាំងពិបាកដកដង្ហើមទៀតផង ក្នុងខ្លួនហាក់គ្មាន
កំលាំងកំហែងសោះ បើទោះបីជាគាត់ទៅពិនិត្យជាច្រើនដងក៏ដោយតែជំងឺរបស់គាត់ដូចជា
មិនបានធូរស្បើយជាងមុនឡើយ ម្យ៉ាងទៀតដោយសារតែបញ្ហាជីវភាពខ្វះខាតគាត់ពុំបាន
ធ្វើការពិនិត្យជំងឺនៅក្នុងមន្ទីរពេទ្យធំទំនើបនោះទេ ។
ស្របពេលគា្ននោះដែរស្រាប់តែមានអ្នកប្រាប់គាត់ថា ពិសារសាំងអាចព្យាបាលជំងឺនេះបាន
ពេលនោះលោក Tran Duc Quan ក៏ស្តាប់តាមនិងបានសាកល្បងចាក់សាំងមួយកែវមក
ពិសារដោយសារចាញ់ក្លិនសាំងគាត់បានពិសារអស់សាំងមួយកែវនោះរួចក៏ឡើងលើគ្រែ
ដើម្បីសំរាក លុះពេលគាត់ភ្ញាក់ឡើងស្រាប់តែគាត់ទទួលអារម្មណ៍ថាជំងឺរបស់គាត់ហាក់បី
ដូចជាបានធូរស្រាលជាងមុនច្រើន ។ ចាប់តាំងពីពេលនោះមក ពេលដែលគាត់ក្អកគាត់
ចាប់ផ្តើមចាក់សាំងមកពិសារ ។
តាមការធ្វើសេចក្តីសន្និដ្ឋានរបស់លោកវេជ្ជបណ្ឌិត Hoang នៅក្នុងមន្ទីរពេទ្យ Hong Lau
និយាយថាលោក Tran Duc Quan អាចនឹងមានជំងឺក្រពះដោយការពិសារសាំងនេះ ។ តែ
ទោះជាយ៉ាងណាទាមទាការត្រួតពិនិត្យអោយបានល្អិតល្អន់ទើបអាចធ្វើសេចក្តីសន្និដ្ឋាន
បានច្បាស់លាស់និងពិតប្រាកដបាន ។
ចំពោះការពិសារសាំងអស់រយៈពេល 42ឆ្នាំ របស់លោក Tran Duc Quan ដោយមិនមាន
បញ្ហាគ្រោះថា្នក់អ្វីកើតឡើងនេះ សាស្រ្តាចារ្យ Feng បាននិយាយថា នេះគឺជាកិច្ចការដែល
អ្នកផ្សេងមិនអាចទ្រាំទ្របានឡើយ តែលោក Tran Duc Quan គឺខុសពីពួកគេ ។ គាត់បាន
បន្ថែមថាការពិសារសាំងនេះមិនអាចព្យាបាលជំងឺបានទេ តែផ្ទុយទៅវិញមានតែការប៉ះ
ពាល់ដល់សុខភាពប៉ុណ្ណោះ ៕
(ប្រភពពី Sina)
ដោយ ៖ យ៉ាវីន