ក្រូចឆ្មា ជាឱសថធម្មជាតិមួយ ដែលអាចធ្វើជាក្រែម បន្ទន់សក់រឹង ខូច ស្ងួត និង បែក
ចុង បានយ៉ាង មានប្រសិទ្ធិភាព។ ខាងក្រោមនេះ មានវិធីសាស្រ្ត ងាយៗ មួយចំនួន
សំរាប់ព្យាបាល និង ថែរក្សា សក់ ឱ្យមាន សុខភាពល្អ៖

១/ លាយប្រេងអូលីវ ៣ពែង ជាមួយនឹង ទឹកឃ្មុំ1ពែង និង ទឹកក្រូចឆ្មា ៣ស្លាបព្រា។
បន្ទាប់មក យកវា មកលាបនៅលើសក់ ដែលសើម ហើយគ្របសក់ ជាមួយនឹង
មួកផ្លាស្ទីក ទុករយៈពេល កន្លៈម៉ោង ហើយប្រើសាប៊ូ កក់សក់លាងជំរះ សក់ចេញ។

២/ ក្រូចឆ្មា ធ្វើឱ្យពណ៌សក់ភ្លឺរលោង បែបធម្មជាតិ ដោយប្រើទឹកក្រូចឆ្មា ១ពែង
ទឹក 3ពែង លាយបញ្ចូលគ្នា បន្ទាប់មក លាបនៅលើសក់ អង្គុយ នៅក្រោមកំដៅ
ព្រះអាទិត្យ ២៥ នាទី ឬ ប្រើម៉ាស៊ីនផ្លុំសក់។

៣/ កាត់បន្ថយជាតិប្រេង ចេញពីសក់ ដោយប្រើទឹកក្រូចឆ្មា ប្រហែល ២ពែង លាយ
ជាមួយទឹកចំនួន ១លីត្រ បន្ទាប់មក យកវា មកលាងសំអាតសក់ ជាការស្រេច។

៤/ ព្យាបាលសក់ជ្រុះ ដោយយកទឹកក្រូចឆ្មា ១ពែង លាយជាមួយនឹង ទឹកខ្ទិះដូង
ចំនួន ៤ស្លាបព្រាបាយ បន្ទាប់មក លាបនៅលើសក់ ធ្វើបែបនេះ ឱ្យបាន ១ដង ក្នុង
១សប្តាហ៍។

៥/ ព្យាបាលសក់ កើតអង្កែ ឬ រមាស់ ដោយប្រើទឹកក្រូចឆ្មា ចំនួន ២ស្លាបព្រាបាយ
លាយ ជាមួយនឹងពងទា យកតែផ្នែកពណ៌ស រួចហើយ លាបនៅលើស្បែកក្បាល
ឱ្យសព្វ ទុករយៈពេល ១ម៉ោង ធ្វើបែបនេះ ឱ្យបានរយៈពេល ១ខែ៕

ដោយ៖ វណ្ណៈ
ប្រភព៖ healthfulpage