CamNews

ឧទ្ធរណ៍​តម្កល់​សាលក្រម​ ​នារី​ម៉ាស្សា​សម្លាប់​ថៅកែ​ ​យក​លុយ​ទុក​ជួយ​ប្ដី​ជាប់ពន្ធ​នា​គារ

សាលាឧទ្ធរណ៍​កាលពី​ម្សិលមិញ​ ​បាន​តម្កល់​សាលក្រម​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ឋ​ធនាគារ​ ​៣០​ ​ឆ្នាំ​ ​អតីត​នារី​ម៉ាស្សា​ ​ពី​បទ​សម្លាប់​ថៅកែ​អាយុ​ ​៥៨​ ​ឆ្នាំ​របស់​ខ្លួន​ ​ដោយ​ប្រើ​កាំបិត​ចិតបន្លែ​ចាក់​ចំនួន​ ​១៨កាំបិត​ ​បណ្ដាលឲ្យ​ស្លាប់​នៅ​ឯ​ផ្ទះសំណាក់​មួយ​ ​ក្នុង​ខេត្តកណ្តាល​ ​កាលពី​ឆ្នាំមុន​។​

​ឃាតកម្ម​នេះ​ ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​ ​៧​ ​យប់​ ​ថ្ងៃទី​ ​២១​ ​ខែមករា​ ​ឆ្នាំមុន​នៅផ្ទះ​សំណាក់​ឈ្មោះ​ ​”​សំណាង​ណាស់​”​ ​ក្នុង​ឃុំ​បែកចាន​ ​ស្រុក​អង្គស្នួល​។​

​លោក​ចៅក្រម​ ​ចាន់​ ​តា​រា​វ៉ាន់​ ​បាន​ឲ្យដឹង​ថា​ ​ស្ត្រី​ម្នាក់​ឈ្មោះ​ ​ផេង​ ​ណាន​ ​អាយុ​ ​៣៣​ ​ឆ្នាំ​ ​ស្នាក់នៅ​ផ្ទះ​ជួល​ ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​ ​នាង​ត្រូវ​បាន​ផ្តន្ទា​ទោស​ពី​បទ​ឃាតកម្ម​គិតទុកជាមុន​។​​លោក​ចៅក្រម​បាន​រៀបរាប់​ថា​ ​កាលពី​ថ្ងៃទី​ ​២៥​ ​ខែកក្កដា​ ​ឆ្នាំមុន​ ​អ្នកស្រី​ ​ណាន​ ​ត្រូវ​បាន​ផ្តន្ទា​ទោស​ ​ដោយសា​លា​ដំបូង​ខេត្តកណ្តាល​ ​ហើយ​ត្រូវ​បាន​កាត់ទោស​ ​ឲ្យ​ជាប់​ពន្ឋ​ធនាគារ​ ​៣០​ ​ឆ្នាំ​។​ ​តុលាការ​ក៏បាន​បង្គាប់​ឲ្យ​នាង​បង់ប្រាក់​ប្រហែល​ ​១​ ​ម៉ឺន​ដុល្លារ​ ​ដល់​គ្រួសារ​ជនរងគ្រោះ​ ​នួន​ ​សុភាព​។​ ​លោក​ ​នួន​ ​សុភាព​ ​ជា​អ្នកកាសែត​ក្នុង​ស្រុក​ម្នាក់​ ​និង​ជា​ម្ចាស់ហាង​ម៉ាស្សា​ ​ដែល​ជា​កន្លែង​នាង​ធ្វើការ​ ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​លោក​បាន​កត់សម្គាល់​ថា​ ​អ្នកស្រី​ ​ណាន​ ​មិន​ទទួលយក​ការ​កាត់ទោស​នោះ​ទេ​ ​ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​កា​រប​ន្ឋូ​រប​ន្ថយ​ទោស​ដល់​រូប​នាង​។​

​លោក​ចៅក្រម​ ​តា​រា​វ៉ាន់​ ​បាន​និយាយ​ថា​ ​”​ក្នុង​ពេល​នៃ​ការ​ជំនុំជម្រះ​នេះ​ ​នាង​បាន​សារភាព​ថា​ ​នាង​បាន​សម្លាប់​ថៅកែ​របស់​នាង​ ​ក្នុង​បំណង​លួច​លុយ​ពី​គាត់​ ​ហើយ​យក​ទៅ​ជួយ​ប្តី​របស់​នាង​ ​ដែល​ត្រូវ​ជាប់គុក​ពី​បទ​ជួញដូរ​គ្រឿងញៀន​”​ ​។​ ​ដើម្បី​សម្លាប់​ថៅកែ​ ​នាង​បាន​ល្បួង​ឲ្យ​គាត់​រួមដំណេក​ជាមួយ​នាង​នៅ​ឯ​ផ្ទះសំណាក់​។​ ​”​
​​បន្ទាប់ពី​រួមភេទ​ហើយ​ ​នៅពេល​ដែល​ជនរងគ្រោះ​ដេក​លង់លក់​ ​នាង​ក៏បាន​យក​កាំបិត​ចិតបន្លែ​ ​ចាក់​ទៅលើ​គាត់​ចំនួន​ ​១៨​ ​កាំបិត​ ​បន្ទាប់ពី​គាត់​បាន​ស្លាប់​ ​នាង​បាន​យក​ទ្រព្យសម្បត្តិ​របស់​គាត់​ ​ហើយ​បាន​គេចខ្លួន​បាត់​ទៅ​។​

​ចៅក្រម​ ​តា​រា​វ៉ាន់​ ​បន្ត​ថា​ ​អ្នកស្រី​ ​ណាន​ ​អាច​ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់ពន្ធ​នា​គារ​អស់មួយជីវិត​ ​ប៉ុន្តែ​តុលាការខេត្ត​កណ្តាល​ ​កាត់ទោស​នាង​តែ​ ​៣០​ ​ឆ្នាំ​ប៉ុណ្ណោះ​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​”​ដោយ​ផ្អែកលើ​សវនាការ​ ​និង​ចម្លើយ​សារភាព​របស់​ជនជាប់ចោទ​ ​សាលាឧទ្ធរណ៍​បាន​រក​ឃើញថា​ ​ការវិនិច្ឆ័យ​របស់​សាលាដំបូង​ខេត្តកណ្តាល​ថ្ងៃទី​ ​២៥​ ​ខែកក្កដា​ ​ឆ្នាំ២០១៨​ ​គឺ​ត្រឹមត្រូវ​ ​ធ្វើឡើង​ស្របតាម​ច្បាប់​របស់​កម្ពុជា​”​។​ ​ដូច្នេះ​តុលាការ​ឧទ្ធរណ៍​បានសម្រេច​តម្កល់​សាលក្រម​ ​ស្ដីពី​ការ​ដាក់ទោស​ទៅលើ​រូប​នាង​។​​លោក​ចៅក្រម​ ​តា​រា​វ៉ាន់​ ​បាន​ប្រាប់ទៅ​ ​អ្នកស្រី​ ​ណាន​ ​ថា​ ​នាង​នៅតែ​អាច​ប្តឹង​ទៅ​តុលាការ​កំពូល​ ​ប្រសិនបើ​នាង​មិន​ពេញចិត្ត​នឹង​សេចក្តី​សម្រេច​របស់​តុលាការ​ឧទ្ធរណ៍​។​

​អ្នកស្រី​ ​ណាន​ ​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​លើ​សេចក្តី​សម្រេច​នេះ​ទេ​កាលពី​ម្សិលមិញ​ ៕​

ប្រភព ៖ ខ្មែរថាម