CamNews

រឿងសង្ឃរំលោភក្មេងស្រី១៤ឆ្នាំ ជាប់គុក១០ឆ្នាំ៖ ជនជាប់ចោទ និងបងស្រី សុទ្ធតែអះអាងថាមិនបានរំលោភ

(ភ្នំពេញ)៖ ពាក់ព័ន្ធករណីអតីត​សង្ឃ​ រំលោភ​ក្មេង​ស្រី​អាយុ​១៤ឆ្នាំ​ ដែលត្រូវ​តុលាការ​កំពូល ​តម្កល់​ទោស​១០ឆ្នាំ​ដដែលនោះ ទាំងជនជាប់ចោទ និងបងស្រីរបស់ជនជាប់ចោទ សុទ្ធតែបានអះអាងថា ជារឿងអយុត្តិធម៌ ព្រោះព្រះសង្ឃរួមនោះមិនបានប្រព្រឹត្តិ ដូចការចោទប្រកាន់ទេ គឺមានសាក្សីច្បាស់លាស់។

អ្នកស្រី អែវ ជី អាយុ៣៩ឆ្នាំ ដែលស្ត្រីមេម៉ាយកូន២នាក់ បងស្រីបង្កើតរបស់ជនជាប់ចោទ​ឈ្មោះ​ អែវ​ នី​ ហៅ​ចឺម​ បានរៀបរាប់ប្រាប់អង្គភាព Fresh News ដោយចាត់ទុកការសម្រេច របស់តុលាការទាំង៣ថ្នាក់ គឺជារឿងអយុត្តិធម៌បំផុត ដោយជឿលើតែសម្តីរបស់ភាគីម្ខាង ខណៈសាក្សីមានទាំងលោកសង្ឃ តាអាចារ្យ ដែលសុទ្ធតែក្នុងហេតុការណ៍ បាននិយាយថា សង្ឃជាប់ចោទមិនបានប្រព្រឹត្តិនោះទេ។ ​

អ្នកស្រី អែវ ជី បានឲ្យដឹងថា កន្លែងកើតហេតុដែលជាបន្ទប់ស្រោចទឹកនោះ គ្មានទ្វារគ្មានបង្អួច ធ្វើម៉េចអាចធ្វើឲ្យប្អូនរបស់គាត់ ចាប់រំលោភក្មេងស្រីនោះបាន ហើយចំពោះការហូរឈាមពីទ្វារមាសរបស់ក្មេងស្រី គឺថ្ងៃនោះមុននឹងស្រោចទឹក ម្តាយក្មេងស្រីនោះ បានប្រាប់គាត់ថា ក្មេងស្រីនៅមករដូវ។

អ្នកស្រីបានឲ្យដឹងថា នៅថ្ងៃកើតហេតុទាំងឪពុកម្តាយ តាអាចារ្យ ព្រះសង្ឃ នៅកន្លែងកើតហេតុពេញទាំងអស់ ធ្វើម៉េចអាចនឹងរំលោភបាន ហើយបន្ទប់ស្រោចទឹកទៀតសោធ គឺគ្មានទ្វារ និងបង្អួចទេ ហើយបែរមុខ ទៅកន្លែងតាអាចារ្យ និងពុទ្ធបរិស័ទអង្គុយទៀត គឺឃើញទាំងអស់។

អ្នកស្រី អែវ ជី បានសំពះសំណោមពរឲ្យតុលាការ ផ្តល់យុតិ្តធម៌ជូនប្អូនប្រុសរបស់គាត់ផង ព្រោះរឿងនេះពិតជាអយុតិធម៌ណាស់។

សូមជម្រាបថា ​លោក​ សឹង​ បញ្ញា​វុឌ្ឈ​ ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែ​វិច្ឆិកា ឆ្នាំ២០១៦​ ប្រកាស​សាលដីកា​តម្កល់​សេចក្ដី​សម្រេច​របស់​សាលាឧទ្ធរណ៍​ទុក​ជា​បាន​ការ​ដដែល​ ពោល​គឺ​ ផ្តន្ទា​ទោស​ជនជាប់ចោទ​ឈ្មោះ​ អែវ​ នី​ ហៅ​ចឺម ​អតីត​សង្ឃ​ដែលរងការចោទប្រកាន់ថា ​រំលោភ​សេពសន្ថវៈ​ក្មេង​ស្រី​អាយុ​១៤ឆ្នាំ​ ត្រូវ​បាន​ដាក់​ពន្ធនាគារ​១០ឆ្នាំ​។

មន្ត្រី​តុលាការ​កំពូល​បញ្ជាក់​ថា​ ជនជាប់ចោទ​ឈ្មោះ​ អែវ​ នី​ ហៅ​ចឺម​ អាយុ​៣៣ឆ្នាំ​ ត្រូវ​បាន​សាលាដំបូង​ខេត្ត​តាកែវ ​និង​សាលាឧទ្ធរណ៍​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​រយៈពេល​១០ឆ្នាំ​ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ រំលោភ​សេពសន្ថវៈ​ ប្រព្រឹត្ត​នៅ​វត្ត​សោថាណារាម​ ភូមិ​អង្គ​សង្កែ​ ឃុំ​ពោធិ៍​រំចាក​ ស្រុក​ព្រែក​កប្បាស​ ខេត្ត​តាកែវ​ កាលពី​ថ្ងៃទី​២៨​ ខែ​កញ្ញា​ ឆ្នាំ​២០១៤។​

ម្តាយ​ក្មេង​ស្រី​រងគ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​រៀបរាប់​ថា​ កូន​ស្រី​ ត្រូវបានឪពុកម្ដាយនាំទៅកាន់ វត្ដសោថាណារ៉ាម ដើម្បីឱ្យព្រះសង្ឃអង្គនេះស្ដោះផ្លុំ ព្រោះសង្ស័យថា ត្រូវអំពើរបស់គេ។ ពេលទៅដល់វត្ដ ព្រះសង្ឃបានហៅកូន​ស្រី​ ចូលទៅកុដិ ដោយមានជញ្ជាំងបិទជិត ខណៈដែលឪពុកម្ដាយរបស់នាងនៅខាងក្រៅ។ កូនស្រី​បានដើរចេញពីកុដិវិញ ពេលនោះឪពុកម្ដាយរបស់នាង បានឃើញឈាមហូរតាមជើង។​ ប៉ុន្ដែមុនដំបូងមិនចាប់អារម្មណ៍នោះឡើយ ដោយសង្ស័យថា អាចធ្លាក់រដូវ។ លុះពេលនាំទៅដល់ផ្ទះ ឈាមនៅតែបន្ដធ្លាក់មិនឈប់ ទើបឪពុកម្ដាយបាននាំទៅ ឱ្យពេទ្យពិនិត្យមើល ទើបដឹងថា ប្រដាប់ភេទរបស់នាងដាច់រលាត់ ព្រោះតែការចាប់រំលោភពីព្រះសង្ឃអង្គនេះ។

ដោយ​ឡែក​ក្មេងស្រីរងគ្រោះបាននិយាយថា ពេលចូលទៅដល់កុដិព្រះ សង្ឃអង្គនេះបានយកធូប ៣សរសៃ មកស្ដោះ ផ្លុំនិងចាក់នៅលើដើមទ្រូង ក្បាលពោះនិង នៅលើប្រដាប់ភេទ រួចក៏ធ្វើសកម្មភាពរំលោភ និងប្រើអណ្ដាតទៀតផង។​

ជាមួយ​គ្នា​នេះ​ជនជាប់ចោទ​ឈ្មោះ​ អែវ​ នី​ ហៅ​ចឺម​ បាន​បដិសេធ​ថា​ ខ្លួន​ពុំ​បាន​ចាប់​រំលោភ​សេពសន្ថវៈ​ដូច​ការ​ចោទប្រកាន់​នោះទេ​៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី