ភ្នំពេញ : ជនសង្ស័យម្នាក់ ដែលសមត្ថកិច្ចអះអាងថា ជាមុខសញ្ញាគ្រឿងញៀន ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលច្បារអំពៅ២ចាប់ខ្លួន ក្រោយពីឆក់អាយផេតប្រជាពលរដ្ឋម្នាក់ កាលពីវេលាម៉ោង១២:៣០នាទីរសៀល នៅចំណុចមាត់ទន្លេ ផ្លូវលំ ក្រុម៧ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

នាយនគរបាលប៉ុស្តិ៍រដ្ឋបាលច្បារអំពៅ២ លោក េទព បូរ៉ា បាននិយាយថា ក្រោយពីមានពាក្យបណ្តឹង ពីជនរងគ្រោះ សមត្ថកិច្ចក៍បានប្រម៉ាញ់ ជនសង្ស័យរហូតដល់ព្រលប់ទើបចាប់ខ្លួនបាន ក្រោយ ពីជនសង្ស័យបានជិះម៉ូតូមួយគ្រឿង គ្មានស្លាកលេខ (ឈូសលេខម៉ាស៊ីន )ទៅកន្លែងដដែល ។

លោកនាយប៉ុស្តិ៍ បានបញ្ជាក់ថា ជនសង្ស័យមាន ឈ្មោះ តាំង សុធា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅមិនពិតប្រាកដ (ធ្លាប់ជាប់ពន្ធនាគារពីបទលួច) ។ ជនរងគ្រោះឈ្មោះ ហៀង សុខា ភេទ ស្រី អាយុ២៥ឆ្នាំ មានទីលំនៅផ្ទះលេខ១២៦Eo ផ្លូវ១៣៤ ក្រុម២៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ក្រោយកើតហេតុសមត្ថកិច្ចបានដកហូត
វត្ថុតាងមួយចំនួនរួមមាន ម៉ូតូមួយគ្រឿងម៉ាក C125 ពណ៌ខ្មៅ សេរី២០០៥ គ្មានស្លាកលេខ ឈូសលេខម៉ាស៊ីន ជារបស់ជនសង្ស័យ រួមនិងឧបករណ៏សេពគ្រឿងញៀនមួយកំផ្លេរ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ រងចាំរៀបចំឯកសារ បញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្អិល