CamNews

សង្ស័យជនជាតិ អង់គ្លេស អារកសម្លាប់ ស្ដ្រីខ្មែរ នៅក្នុងសណ្ឋាគារ បូលីណាផាឡេស

ភ្នំពេញ ៖ ស្ដ្រីខ្មែរម្នាក់ ត្រូវបានឃើញ ដេកស្លាប់នៅក្រោមគ្រែ ក្នុងបន្ទប់សណ្ឋាគារ បូលីណាផាឡេស ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ៨-៩-១០បេ ផ្លូវលេខ១៥៤ ក្នុង សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ហើយត្រូវ បានគេសង្ស័យថា ជនជាតិអង់គ្លេស ដែលជា ភ្ញៀវទេសចរ ចូលមកស្នាក់នៅក្នុងសណ្ឋាគារ នេះ ជាអ្នកសម្លាប់ ហើយគេចខ្លួនបាត់ ។

ករណីប្រទះឃើញសាកសពខាងលើនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅនេះ ខណៈដែលបុគ្គលិក សណ្ឋាគារ មានការសង្ស័យ ក៏បានយកកូន សោបន្ទប់ ទៅចាក់ចូលត្រួតពិនិត្យមើល ស្រាប់តែឃើញសាកសពស្ដ្រីខ្មែរ ត្រូវបានគេ សម្លាប់ ញាត់ចូលទៅក្រោមគ្រែតែម្ដង ។

តាមបុគ្គលិកសណ្ឋាគារ ចំនួន២នាក់ដែល បំភ្លឺប្រាប់សមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃ ទី២៥ ខែធ្នូ ឆ្នាំ២០១៣ មានជនជាតិអង់ គ្លេស ម្នាក់ឈ្មោះ Green Stuatiajames ភេទ ប្រុស អាយុ៤៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ ១០៧២៥៩១៩៩ ចូលមកប្រទេសកម្ពុជា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ ហើយ បានមកជួលបន្ទប់លេខ៣០៩ ជាន់ទី៣ ដើម្បី ស្នាក់នៅ ។ ក្រោយពីជួលបន្ទប់ហើយលុះ ដល់ម៉ោង១រសៀល គេឃើញស្ដ្រីម្នាក់ (សាក សព) បានចូលឡើងទៅបន្ទប់ខាងលើ រហូត ដល់ថ្ងៃទី២៨ ខែធ្នូ វេលាម៉ោង១១និង៤៥ នាទីយប់ ជនជាតិអង់គ្លេសខាងលើ បានចុះ មកខាងក្រោមតែម្នាក់ឯង រួចហើយសុំដក យកលិខិតឆ្លងដែន ដែលគេទុកនៅកន្លែង បុគ្គលិកសណ្ឋាគារ ដោយអះអាងថា ដើម្បី យកទៅបើកលុយនៅធនាគារ មកគិតលុយ ថ្លៃបន្ទប់ផងដែរ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ម្ចាស់សណ្ឋាគារមានឈ្មោះចាប សាយហ៊ាង ភេទប្រុស អាយុ៥៥ឆ្នាំ ។

តាំងពីជនជាតិអង់គ្លេសរូបនេះ យកលិខិត ឆ្លងដែនចេញទៅ គឺមិនឃើញត្រឡប់មកវិញ នោះទេ ។ លុះដល់ថ្ងៃទី២៩ ខែធ្នូ វេលា ម៉ោង១និង៣០នាទីរសៀល ដោយមានការ សង្ស័យ បុគ្គលិកសណ្ឋាគារ បានឡើងទៅ ត្រួតពិនិត្យនៅបន្ទប់លេខ៣០៩ ឃើញចាក់ សោ ក៏បានយកកូនសោផ្សេង ទៅចាក់ ចូល ទៅពិនិត្យមើល ទើបមានការភ្ញាក់ផ្អើល ដោយឃើញមានស្ដ្រីម្នាក់ដេកស្លាប់នៅក្នុង នោះ ។

សាកសពគេពិនិត្យឃើញមានស្នាមអារ ដាច់បំពង់កជាច្រើនកន្លែង ស្ថិតក្នុងសភាព អាក្រាត ហើយមិនទាន់ត្រូវបានសមត្ថកិច្ច ស្គាល់អត្ដសញ្ញាណនៅឡើយទេ ដោយសាក សពមានរាងស្គម សម្បុរខ្មៅ កំពស់១,៥៣ ម៉ែត្រ ។ ក្នុងនោះគេបានធ្វើការសន្និដ្ឋានថា ជនជាតិអង់គ្លេស ដែលស្នាក់នៅក្នុងបន្ទប់ កើតហេតុខាងលើ គឺជាជនសង្ស័យក្នុងករណី ឃាតកម្មនេះ ដែលបច្ចុប្បន្នសមត្ថកិច្ចកំពុង តាមស្វែងរក តែគេមិនទាន់ដឹងថា បានចាក ចេញពីប្រទេសកម្ពុជា ហើយឬនៅនោះទេ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល