(ភ្នំពេញ)៖ បន្ទាប់ពីបទចម្រៀង មានចំណងជើងថា «សង្សារខ្ញុំចរិតបាន» ជាវណ្ណកម្មរបស់ផលិតកម្ម នេត្រា បានផ្ទុះឡើងយ៉ាងកក្រើក ពេញបណ្ដាញសង្គម និងអនឡាញនានាមក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកោះហៅអ្នកដឹកនាំសម្ដែង ក្នុងបទចម្រៀងនេះ ទៅសួរនាំដល់ក្នុងក្រសួង នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ ហើយបានចេញសេចក្ដីណែនាំមួយ ដើម្បីឲ្យសិល្បការិនី ទាំងអស់ស្លៀកពាក់ឲ្យបានសមរម្យ ថ្លៃថ្នូរជាស្រ្តីខ្មែរ ហើយការសម្ដែងក្នុងបទចម្រៀងផ្សេង មិនត្រូវបង្ហាញពីទង្វើប្រាសចាក ពីសីលធម៌ជាស្រ្តីខ្មែរនោះទេ។

បទចម្រៀង «សង្សារខ្ញុំចរិតបាន» ជាបទចម្រៀងបែបយុវវ័យ របស់ផលិតកម្ម នេត្រា និងជាការបកស្រាយ របស់តារាចម្រៀង លោក សុគន្ធ ដេវីដ ត្រូវបានទស្សនិកជន មើលឃើញថា កាយវិកាសម្ដែងក្នុងបទចម្រៀងមួយនេះ ដែលមានតួឯកស្រីគឺ កញ្ញា កុល ដាវី នោះ ហាក់បានបង្ហាញឲ្យឃើញ ពីមាយាទមនុស្សស្រីសម័យថ្មី បង្ហាញពីកាមតណ្ហារបស់ខ្លួន បើកដៃឲ្យប្រុស ពីម្នាក់ទៅម្នាក់ ភ្លេចខ្លួនជាស្រី ភ្លេចពីការអៀនខ្មាសអស់រលីង។

ជាការពិតបទចម្រៀងមួយបទៗ បានក្លាយជាសារមួយយ៉ាងសំខាន់ដល់អ្នកទស្សនា ប្រសិនបើបទចម្រៀងនោះ មានការសម្ដែងស្ដែងចេញផ្នត់គំនិត នៃការអប់រំ ទោះបីជាក្នុងផ្លូវមនោសញ្ចេតនា ស្នេហារវាងគ្នានិងគ្នាក្ដី ព្រោះស្រ្តីខ្មែរ នៅមានប្រពៃណីដ៏ល្អឯកមួយ ត្រូវតែគោរព ប៉ុន្តែបើទោះជាសម័យនេះ ជាសម័យដ៏ជឿនលឿន ហើយស្រ្តីមិនបាច់គោរព ប្រពៃណីដែលមានស្រាប់នោះ ក៏ត្រូវចេះគោរពខ្លួនឯង និងធ្វើខ្លួនឯងឲ្យមានតម្លៃ ជាពិសេសក៏ត្រូវចេះខ្មាសខ្លួនឯងដែរ មិនមែនបង្ហាញកាយវិកា ក្លាយជាគំរូអាក្រក់ នាំឲ្យប៉ះពាល់ដល់ស្រ្តីផ្សេងៗទៀត ដែលគេស្អាតស្អំនោះឡើយ។

ចំណុចនេះហើយ បានជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញប្រតិកម្ម និងបានហៅអ្នកគ្រប់គ្រងការសម្ដែង ក្នុងផលិតកម្ម នេត្រា ដើម្បីធ្វើការណែនាំ និងមានទំនួលខុសត្រូវខ្ពស់មុននឹងធ្វើអ្វីមួយ ព្រោះអាចជះឥទ្ធិពល អាក្រក់ដល់សង្គមជាតិ ជាពិសេសតម្លៃស្រ្តីខ្មែរ និងប្រពៃណីវប្បធម៌ដ៏ផូរផង់នេះ ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦នេះ បានបង្គាប់ឱ្យសិល្បករ សិល្បការិនី នានា ប្រើប្រាស់សម្លៀកបំពាក់ ឱ្យបានសមស្របតាមទំនៀម ទម្លាប់ប្រពៃណីជាតិខ្មែរ ហើយត្រូវមានឥរិយាបទប្រកបដោយ សីលធម៌ គុណធម៌ សុជីវធម៌ ដែលជាមរតកដ៏ល្អផូរផង់នៃដូនតា។ ការចេញសេចក្តីណែនាំរបស់ក្រសួងវប្បធម៌ បានធ្វើឡើងបន្ទាប់ពីមានអ្នកសិល្បៈមួយចំនួន ក្នុងនោះភាគច្រើនជា សិល្បការិនី បានបង្ហាញភាពស៊ិចស៊ី ក្នុងសម្លៀកបំពាក់ទំនើប ដែលទិញមកពីបរទេស នៅតាមបណ្តាញសង្គម ប្រព័ន្ធផ្សព្វផ្សាយនានា។

ក្រសួងវប្បធម៌ បានលើកឡើងថា ប្រជាជាតិកម្ពុជាជាប្រជាជាតិមួយ ដែលតែងប្រកាន់ខ្ជាប់នូវឥរិយាបទ និងការរស់នៅប្រកបដោយវប្បធម៌ទំនៀបទម្លាប់ និងប្រពៃណីដ៏ល្អថ្លៃថ្លា។ ហេតុនេះហើយទើបវប្បធម៌ និងប្រពៃណីកម្ពុជា តែងទទួលបាននូវការគោរព និងផ្តល់តម្លៃយ៉ាងខ្ពស់ពីបណ្តាប្រទេសនានា លើសកលលោក។

ក្រសួងបានបន្ថែមថា «ក៏ប៉ុន្តែនៅក្នុងតំណាក់កាល សកលភាវូបនីយកម្ម ជាពិសេសយុគសម័យ នៃបច្ចេកវិទ្យាព័ត៌មានទំនើបនេះ យើងពិនិត្យសង្កេតឃើញនៅលើ បណ្តាញប្រព័ន្ធផ្សព្វផ្សាយ និងលើទំព័រនៃបណ្តាញសង្គម Facebook តែងមានសិល្បករ សិល្បការិនីមួយចំនួន បាននិងកំពុងចាប់យកវប្បធម៌បរទេស មកធ្វើជាវប្បធម៌របស់ខ្លួន តាមរយៈការប្រើប្រាស់សម្លៀកបំពាក់ និងឥរិយាបទស្រើបស្រាលនានា ដែលមានលក្ខណៈប្រាសចាកពីវប្បធម៌ សីលធម៌ និងទំនៀមទម្លាប់ ប្រពៃណីរបស់ជាតិ ក្នុងគោលដៅអូសទាញនូវសមានចិត្តគាំទ្រពីទស្សនិកជន ដើម្បីភាពល្បីល្បាញរបស់ខ្លួន»។

ក្រៅពីណែនាំឲ្យសិល្បករ សិល្បការិនី ប្រើប្រាស់សម្លៀកបំពាក់ឲ្យបានសមរម្យ ក្រសួងនេះក៏អំពាវនាវដល់ឱ្យប្រព័ន្ធផ្សព្វផ្សាយ ទាំងអស់ចូលរួមទប់ស្កាត់ និងបញ្ឈប់រាល់ការចាក់ផ្សាយ ទាំងឡាយណា ដែលមានសកម្មភាព ឥរិយាបទ និងការស្លៀកពាក់បម្រើដល់ការសម្តែង ដែលមានផលប៉ះពាល់ដល់វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីផូរផង់របស់ជាតិ៕

<object width="500" height="400" data="http://www.youtube.com/v/P-Bcqig1Grc&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/P-Bcqig1Grc&rel=1" /></object>

<object width="500" height="400" data="http://www.youtube.com/v/dQI7soNeGZw&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/dQI7soNeGZw&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី