ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កាលពីម្សិលមិញ បានយល់ស្របចំពោះការដកតំណែង អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ បន្ទាប់ពីមានការស្នើសុំពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

សំណើរនេះត្រូវបានធ្វើឡើងនៅក្នុងលិខិតមួយផ្ញើថ្វាយទៅព្រះមហាក្សត្រ ដោយបញ្ជាក់ថាការដកតំណែងនេះ ជាតម្រូវការចាំបាច់ពីរដ្ឋាភិបាល។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងការគ្រប់គ្រងរដ្ឋបាលឲ្យល្អប្រសើរជាងមុន នៅខេត្តបន្ទាយមានជ័យ ខ្ញុំស្នើសុំឲ្យព្រះមហាក្សត្រទ្រង់បញ្ជូនឯកឧត្តម សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ មកបំរើការងារថ្មីនៅក្រសួងមហាផ្ទៃវិញ”។ លិខិតនេះបានកត់សម្គាល់ថាលោក អ៊ុំ រាត្រី អភិបាលរងខេត្ត នឹងជំនួសលោក សួន បវរ។

បន្ថែមពីនេះទៀត លោក ហ៊ុន សែន បានមានប្រសាសន៍ថាឧត្តមសេនីយ៍ឯក កឿង វណ្ណៈ ស្នងការនគរបាលជាតិ នឹងក្លាយជាអភិបាលរងជំនួសលោក អ៊ុំ រាត្រី។

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងកាលពីម្សិលមិញថា រដ្ឋាភិបាលចង់ឲ្យលោក សួន បវរ ធ្វើជាការជាមន្រ្តីក្រសួងមហាផ្ទៃ ប៉ុន្តែមិនបានបង្ហាញពីព័ត៌មានលម្អិតទេ។

លោក ខៀវ សុភ័គ បានមានប្រសាសន៍ថា ”មែនហើយ លោក សួន បវរ នឹងមកបម្រើការងារជាមន្ត្រីរាជការធម្មតា នៅក្នុងក្រសួងមហាផ្ទៃ”។

យោងតាមសេចក្តីថ្លែងរបស់ក្រសួងមហាផ្ទៃលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនឹងធ្វើជាអធិបតី ក្នុងពិធីផ្ទេរតំណែងមួយនៅថ្ងៃសុក្រនេះ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានថ្លែងកាលពីម្សិលមិញថា លោកមិនទាន់បានឃើញលិខិតនោះទេ ខណៈលោក សួន បវរ បដិសេធមិនធ្វើអត្ថាធិប្បាយ។

គេបានប៉ាន់ស្មានថាការស្នើសុំផ្ទេរ លោក សួន បវរ បានកើតឡើង ក្រោយពីមានស្ត្រីម្នាក់ដែលអះអាងថា ជាស្រីកំណាន់របស់គាត់ កន្លងមកបានឈរលើកបដា តវ៉ានៅខាងមុខសាលាខេត្តបន្ទាយមានជ័យ ទាមទារឲ្យគាត់ទទួលខុសត្រូវរឿងស្នេហាពីអតីតកាល។

លោក សោម ចាន់គា អ្នកសម្របសម្រួល នៅអង្គការសិទ្ធិមនុស្សអាដហុកបានថ្លែងថា មន្រ្ដីរដ្ឋាភិបាលត្រូវតែជាមនុស្សល្អ។

លោក ចាន់គា បាននិយាយថា ”បញ្ហារឿងអាស្រូវគឺជារឿងឯកជនរបស់បុគ្គលម្នាក់ៗ យើងមិនអាចធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេ វាគឺជាកិច្ចការផ្ទៃក្នុងរបស់រដ្ឋាភិបាល យើងមិនអាចសន្និដ្ឋានបានទេ” ៕

ប្រភព ៖ khmertimes