ការជ្រុះសក់ក៏អាចធ្វើឲ្យអ្នកមានគ្រោះថ្នាក់បានដែរ។ ចំពោះស្ត្រីមួយចំនួន សក់គឺជាផ្នែក
មួយដែលធ្វើឲ្យគេមានអារម្មណ៍ថា គេជាស្ត្រី ឆើតឆាយ និង មានសុខភាពល្អ។ តែទោះ
បីជាយ៉ាងណាក៏ដោយទំលាប់អាក្រក់ក្នុងការទទួលទានអាហារ ស្ត្រេស ឬក៏ការលេងម៉ូដ
ជ្រុលក៏អាចធ្វើឲ្យសក់អ្នកជ្រុះ បានដែរ ទោះបីជាមានពត៌មានថា ការជ្រុះសក់គឺគ្រាន់តែជា
ការបាត់បង់សក់ក្នុងតែពេលមួយរយៈក៏ដោយ ហើយសក់នោះនឹងដុះត្រឡប់មកវិញ។
ប្រសិនបើអ្នកមានបញ្ហាជ្រុះសក់ អ្វីដែលត្រូវធ្វើមុនដំបូងនោះគឺចាប់ផ្ដើមរាប់សរសៃសក់
ដែលជាប់នៅ នឹងធ្មេញក្រាស់សិតសក់ដែលអ្នកសិតជារៀងរាល់ថ្ងៃ។មួយសប្ដាហ៍ក្រោយ
មក ប្រសិនបើបើសរសៃសក់ដែលជ្រុះនោះមានលើសពី៧០០ អ្នកត្រូវជួបជាមួយគ្រូពេទ្យ។
បញ្ហាដែលធ្វើឲ្យសក់អ្នកជ្រុះ
ជាការចាប់ផ្ដើម អ្នកគ្រូពេទ្យ ឬ លោកគ្រូពេទ្យ នឹងសួរអ្នកនូវសំនួរមួយចំនួនដើម្បីស្វែង
យល់ថាសក់អ្នកជ្រុះ ដោយសារតែការប្រើថ្នាំ ឬដោយសារតែការជួបនូវព្រឹត្តិការណ៍នៅក្នុង
ជីវិតដូចជាការឈឺដែលទាមទារឲ្យអ្នកត្រូវតែធ្វើការវះកាត់ ឬក៏ការចុះទំងន់ជាដើម។ បន្ថែម
ពីនេះទៅទៀតគ្រូពេទ្យនឹងឲ្យអ្នកធ្វើតេស្តពិនិត្យមើលឈាម សំរាប់លក្ខខ័ណ្ឌផ្សេងៗដែល
អាចបង្កឲ្យសក់អ្នកជ្រុះ ដែលរួមទាំងដំណើរការនៃក្រពេញទីរ៉ូអ៊ីត រោគសើរស្បែក ខ្វះ
ជាតិដែក ឈាមមិនគ្រប់គ្រាន់ជាដើម។
ការធ្វើឲ្យសក់អ្នករឹងមាំ
ការព្យាបាលសក់អាស្រ័យលើ ប្រភេទសក់ជ្រុះ។ សក់ជារឿយៗអាចដុះសារជាថ្មី ប៉ុន្តែ
ត្រូវការពេលវាលា។ មនន័យថា ការធ្វើឲ្យសក់អ្នកដុះមករឹងមាំដោយការអាហារសំខាន់ៗ
មួយចំនួនដែល ទាញឬសសក់កាលពីពេលកន្លងមក ជាយថាហេតុបណ្ដាលឲ្យសក់អ្នក
ជ្រុះ។ បញ្ហានេះបណ្ដាលមកពីការលេងម៉ូដសក់តឹងៗពេក ដូចជា ការបួងសក់តឹងពេក
ការក្រងសក់ណែនពេក ដែលបណ្ដាលឲ្យទាញឬសសក់ខ្លាំងពេក។ ការទាញសក់ខ្លាំង
បែបនេះ សុទ្ធតែបង្ករបួសដល់ស្បែកក្បាលដែលអាចបំផ្លាញឬសសក់ មានន័យថា សក់
នឹងមិនដុះសារជាថ្មីនោះទេ។
តើសក់អ្នកដុះដោយរបៀបណា
សរសៃសក់នីមួយៗដុះពីឬសសក់នៅក្នុងសាច់។ នៅក្នុងឬសសក់ កោសិកាចែកខ្លួនដើម្បី
ក្លាយជាសរសៃសក់។ ឬសសក់នីមួយៗ ធ្វើទៅតាមវដ្ដសក់ដែលដុះ និង សក់ដែលជ្រុះ
ប៉ុន្តែមិនមែននៅក្នុងពេលតែមួយនោះទេ ដូច្នេះជារៀងរាល់ថ្ងៃសក់ខ្លះដុះ ហើយសក់ខ្លះ
ជ្រុះ។ ស្បែកក្បាលអ្នកប្រហែលជាមានសរសៃសក់១០០០០០ ហើយសក់សក់ភាគច្រើន
កំពុងស្ថិតក្នុងដំណាក់កាលលូតលាស់។ សក់ដែលស្ថិតនៅក្នុងដំណាក់កាលនេះមានពី២
ទៅ៧ឆ្នាំ ទោះបីជាពេលវេលាពិតប្រាកដអាស្រ័យទៅលើហ្សែនដែលទទួលបានមកពី
កំណើត ក៏ដោយ។ឬសសក់ដុះទៅតាមដំណាក់កាល intermediate catagen phase បន្ទាប់
មកវាផ្អាកដុះ ឬក៍telogen phase នៅចុងដំណាក់កាលនៃ ការឈប់ដុះសក់ សក់ខ្លះជ្រុះ
សក់ខ្លះទៀតចាប់ផ្ដើមដុះ។ ជាធម្មតាសក់ជ្រុះជារៀងរាល់ថ្ងៃ (ជាមធ្យម ១០០សរសៃជា
រៀងរាល់ថ្ងៃ) ដោយសារតែសក់ចាប់ផ្ដើមដុះសារជាថ្មីនិង ជំនួសសក់ដែលជ្រុះនោះ។
អាហារសំរាប់សក់
ប្រសិនបើអាហារអ្នកគ្មានតុល្យភាពទេនោះ អាចនិយាយថាអ្នកចុះទម្ងន់ពីរបីគីឡូ ហើយធ្វើ
តាមទំលាប់ល្អៗទាំងនេះ នោះសក់អ្នកគឺជាផ្នែកមួយនៃសម្រស់។ ដើម្បីធ្វើឲ្យសក់អ្នកមើល
ទៅមានសោភណ្ឌភាពសូមទទួលទានអាហារដែល មាននូវសារជាតិទាំងនេះ៖
ស័ង្គសី
គ្រាប់ល្ពៅ សាច់គោ គឺអាហារដែលសំបូរទៅដោយជាតិស័ង្គសីដែលមានប្រយោជន៍សំរាប់
សក់លូតលាស់។ វាជួយឲ្យសក់អ្នកមានជាតិប្រេង និង ស្បែកក្បាលគ្មានអង្គែល។ បើសិន
ជាអ្នកតមអាហារ អ្នកមិនត្រូវញ៉ាំឲ្យលើសពី ៤០ក្រាមក្នុងមួយថ្ងៃទេ។
វីតាមីនB
ផ្លែចេក សំបូរទៅដោយវីតាមីនBសារៈប្រយោជន៍ជួយធ្វើឲ្យសក់មើលទៅមានសុខភាពល្អ
ហើយផ្លែចេកក៍ផ្ទុកទៅដោយវីតាមីនB3 , B5 and folic acid. គ្រប់វីតាមីនBទាំងអស់ នឹងផ្ដល់
ឲ្យអ្នកនូវស្បែក និងសក់ស្អាត។
ជាតិដែក
apricots សួត ស៊ុត នំបុ័ង ជាអាហារសំបូរទៅដោយជាតិដែក ដែលផ្ដល់ឲ្យអ្នកនូវសក់លូត
លាស់ប្រកបដោយសុខភាពល្អ ។ ការជ្រុះសក់អាចជាសញ្ញាដែលបណ្ដាលមកពីខ្វះជាតិ
និង មានឈាមមិនគ្រប់គ្រាន់។
ប្រូតេអ៊ីន
ត្រី សាច់ ស៊ុត តៅហ៊ូ ជាប្រភពប្រូតេអ៊ីន ។ ការទទួលទានអាហារដែលសំបូរទៅដោយ
ជាតិប្រតេអ៊ីនជារៀងរាល់ថ្ងៃ ធ្វើឲ្យសក់លូតលាស់បានល្អ។ប៊ីយ៉ទីន(BIOTIN)អាល់មុន និង
សណ្ដែកផ្សេងៗទៀត ផ្ទុកទៅដោយ biotin ជួយរក្សាសក់និងក្រចកដៃអ្នកឲ្យបានក្រាស់
និងមានសុខភាពល្អ ៕
(ដកស្រង់ពី health.com.kh)