សប្តារហ៍ក្រោយ ក្រុងហ៊ុនផលិតទូរស័ព្ទ Pantech របស់កូរ៉េខាងត្បូង នឹងចាប់ផ្តើមចេញលក់
smartphone លាយ tablet Android ដែលមានអេក្រង់ 5inch Dual core ល្បឿន 1,5GHz។
Pantech Vega No.5 ជាម៉ាស៊ីនមួយដែលមានការលាយផ្សំរវាង smartphone ជាមួយនឹង
tablet។ Vega No.5 ត្រូវបំពាក់ chip Qualcomm Snapdragon ល្បឿន1.5GHz អេក្រង់5 inch
resolution 800 x 480។ ហើយវាក៏មាន RAM DDR2 1GB អង្គចងចាំក្នុងម៉ាស៊ីន16GB កាមេរ៉ា
8 megapixel ជាមួយនឹង ភ្លើង LED flash អាចថតវីឌីអូ 1080p។
ទូរស័ព្ធនេះក៏មានការមេរ៉ាខាងមុខសំរាប់ video call ផងដែរ។ ម៉ាស៊ីននេះក៏ត្រូវបំពាក់
chip NFC និងអង់តែនDMB ដើម្បីទទួលនឹងផ្សព្វផ្សាយសេវាទូរទស្សន៍ឌីជីថល។Pantech
Vega No.5 ប្រើប្រព័ន្ធប្រតិបត្តិការ Android Gingerbread 2.3។ Pantech Vega No.5 ត្រូវ
បានចេញលក់នៅប្រទេសកូរ៉េខាងត្បូងតែប៉ុណ្ណោះ ហើយតំលៃរបស់វាក៏មិនទាន់បាន
ប្រកាសទៀតផង។
ប្រភព៖ tintuconline
ដោយ៖ ណាវី