CamNews

ឃើញមិត្តមិននៅ ល្បួងគូដណ្តឹងមិត្ត ចាប់រំលោភសម្រេច២ដង ត្រូវជាប់ខ្នោះ, ជនសង្ស័យថា ជាការត្រូវគ្នា

(ភ្នំពេញ)៖ បុរសបម្រើការងារ នៅក្រុមហ៊ុនឯកជនម្នាក់ ត្រូវបានភាគីក្រុមគ្រួសារនារីរងគ្រោះ ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ឲ្យចុះមកឃាត់ខ្លួន ពាក់ព័ន្ធករណីចាប់រំលោភ បានសម្រេចចំនួន២ដង ខណៈគូដណ្តឹង​នាងមិននៅ តែសម្រាប់ជនសង្ស័យ​បានបដិសេធថា មិនមែនជាការចាប់បង្ខំនោះទេ ពោលពួកគេទាំង២នាក់បានត្រូវគ្នា ។

យ៉ាងណាក៏ដោយ ករណីប្រុសប្រកែក ស្រីប្រកាន់នេះ ជនសង្ស័យត្រូវបាននគរបាល បញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីបន្តសួរនាំ និងចាត់ការតាមនីតិវិធី ក្រោយពីត្រូវបានឃាត់ខ្លួនភ្លាមៗ នៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅបន្ទប់ជួល ក្នុងបុរីសឡា ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ មន្រ្តីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ អ៊ុយ ម៉ារ៉ាឌី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ដោយឡែក ជនរងគ្រោះមានឈ្មោះ (ឡ ស ល) អាយុ២១ឆ្នាំ ជាកម្មការិនីរោងចក្រ ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ នារីរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ខ្លួនបានមកលេង គូដណ្ដឹងនៅបន្ទប់ក្បែរ បន្ទប់របស់ជនសង្ស័យ តែពេលមកដល់មិនឃើញ គូដណ្ដឹងនៅក្នុងបន្ទប់ នាងក៏ចាក់សោចូលក្នុងបន្ទប់នោះ ព្រោះនាងក៏មានសោមួយដែរ។ នាងបន្ដទៀតថា ពេលនោះ ជនសង្ស័យ ដែលត្រូវជាមិត្តភ័ក្ដិរបស់គូដណ្ដឹងនាង កំពុងផឹកស៊ីនៅមុខបន្ទប់ជួល បានសុំឲ្យនាងជួយធ្វើម្ហូបឲ្យពួកគេក្លែម ដើម្បីផឹកជាមួយគ្នា។ ក្រោយពេលផឹកបានបន្តិច ជនសង្ស័យមានអាការៈ ស្រវឹងស្រឿងៗ រួចហើយបានចូលទៅដេក ក្នុងបន្ទប់ ហើយទូរស័ព្ទ ហៅនាងមកកោសខ្យល់ឲ្យ ។ ពេលកំពុងកោសខ្យល់នោះ ជនសង្ស័យបានចាប់រំលោភ សម្រេចបាន២ដង បើទោះជានាងស្រែក តែគ្មាននរណាឮឡើយ។ ដោយឡែក ជនសង្ស័យបានប្រាប់សមត្ថកិច្ចថា ពេលគេងជាមួយគ្នារួច នាងបានស្លៀកពាក់ ហើយចេញទៅក្រៅបាត់ ដោយមិនបានមាត់ក អ្វីឡើយ ហើយខ្លួនក៏មិននឹកស្មានថា នាងហ៊ានទៅប្ដឹងសមត្ថកិច្ច ឲ្យមកចាប់ខ្លួនសោះ៕

ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី