CamNews

ស្រី ម៉ាលីកា លេច​ដំណឹង​ស្នេហ៍ ជាមួយ​ថៅកែ​យាន​ដ្ឋាន

ភ្នំពេញ៖ តារាសម្តែងស្រីរាងខ្ពស់ស្រឡះកញ្ញា ស្រី ម៉ាលីកា បន្ទាប់ពីបណ្តែតខ្លួន ចូលជ្រកក្រោម ដំបូលអាជីពអ្នកសិល្បៈ ជាថ្មីឡើងវិញមក ត្រូវបានគេកត់សម្គាល់ឃើញថា នាងហាក់មានយីអ៊ុន លេចធ្លោគួរសម ទាំងប្រជាប្រិយភាព និងការលេចមុខតួសម្តែង នៅក្នុងផលិតកម្មធំៗ មួយចំនួនក្នុងស្រុក ។ មិនតែប៉ុណ្ណោះ នាងក៏ត្រូវបានគេដឹងថា ជាតារាស្រីសម្បូរទៅដោយ មន្តស្នេហ៍ទាក់ទាញ ការចាប់អារម្មណ៍ ពីក្រុមកន្លងប្រុសៗ អ្នកមានទ្រព្យស្តុកស្តម្ភទៀតផង ។

ស្របពេលជាមួយគ្នា នឹងការងារសិល្បៈរបស់ ស្រី ម៉ាលីកា កំពុងតែមានសន្ទុះដំណើរការ ទៅមុខដោយសន្សឹមៗស្រាប់តែថ្មីៗនេះ លេចឮដំណឹងចេញពីរង្វង់ អ្នកសិល្បៈដូចគ្នាមកថា ម៉ាលីកា កំពុងមានទំនាក់ទំនង ស្នេហាយ៉ាងស្អិត ល្មួតជាមួយថៅកែ ការ៉ាស់រថយន្តម្នាក់ នៅរាជធានីភ្នំពេញ ។

ផ្អែកតាមប្រភពខាងលើ បានបង្ហើបមកថា អតីត Freshie Girl លេខ២ឆ្នាំ២០០៧ កញ្ញា ស្រី ម៉ាលីកា បច្ចុប្បន្នកំពុងតែបង្កើត ទំនាក់ទំនងស្នេហាក្រៅឆាក ជាមួយបុរសវ័យកណ្តាលម្នាក់ ដែលគេដឹងថា បុរសម្នាក់នោះ គឺជាអ្នកមានទ្រព្យសម្បត្តិច្រើន មានតួនាទីជាថៅកែ ការ៉ាស់រថយន្ត នៅម្តុំផ្សារទួលគោក ។ ចំណែកឯសម្ព័នភាពស្នេហា រវាងតារាសម្តែង សម្បុរស្រអែម និងលោកថៅកែរូបនេះ បានផ្តើមជាងមួយឆ្នាំមកហើយ តែមានភាពលាក់បាំង ពីក្រសែភ្នែកមហាជន ។

ប្រភពដដែលបានបន្ថែមថា ភាពស្និទ្ធស្នាលផ្អែមល្ហែម របស់អ្នកទាំងពីរ គឺតែបង្ហាញឱ្យឃើញ នៅពេលពួកគេចេញដើរកម្សាន្ត ដូចជាចូលទិញសំភារៈ នៅតាមផ្សារទំនើបៗ និងរាល់ពេលចេញទៅ ញ៉ាំអាហារនៅក្នុងភោជនីយដ្ឋានជាដើម ។ ម្យ៉ាងទៀត អំឡុងពេលដែលតារាសម្តែង ស្រី ម៉ាលីកា ផ្តើមមានទំនាក់ទំនងស្នេហ៍ ជាមួយលោកថៅកែម្នាក់នេះ នាងហាក់មានភាពលេចធ្លោ ខ្លាំងក្នុងការប្រើប្រាស់ សម្ភារៈទាន់សម័យ មានតម្លៃថ្លៃៗ និងទំនើបៗទៀតផង ។

ជុំវិញការលេចឮព័ត៌មានខ្សឹបខ្សៀវខាងលើនេះ គេហទំព័រកម្សាន្ត Looking TODAY នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៥ មិនអាចទំនាក់ទំនង ដើម្បីស្វែងរកការបកស្រាយពីកញ្ញា ស្រី ម៉ាលីកា បាននៅឡើយទេ ។ Looking TODAY នឹងព្យាយាមស្វែង រកការបំភ្លឺពីសំណាក់កញ្ញា ស្រី ម៉ាលីកា នៅពេលក្រោយ ដើម្បីឱ្យមហាជនបានដឹងច្បាស់ពីការពិត ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល