CamNews

សៀក សរុណា មិនអន់ចិត្ត ពេលជ្រុះបាត់ តំណែងតួឯក

ភ្នំពេញ៖ បន្ទាប់ពីក្ដោបក្ដាប់ បានតំណែងជាតួឯក ក្នុងខ្សែភាពយន្តរឿង "កំណប់បះសក់" ដែលទើប តែថតចប់កាលពី ពេលថ្មីៗនេះរូចមក តារាសម្ដែងរាងតូចច្រឡឹង ចង្កេះអង្ក្រងស្រីស្រស់មាណវី សៀក សរុណា កំពុងតែញាប់ដៃញាប់ជើង ក្នុងការសម្ដែង ក្នុងរឿងមួយទៀត មានចំណងជើងថា "កូនខ្ញុំចម្លែក" ជាវណ្ណកម្មថ្មី របស់ផលិតកម្ម Eye Love Film ជាភាពយន្តខ្នាតធំ បែប3D ។

ការដើរឆ្ពោះទៅកាន់វិថីសិល្បៈ យ៉ាងពេញទំហឹង និងទទួលបាននូវ តំណែងជាតួឯក ជាបន្តបន្ទាប់ នេះ គឺដោយសារតែទេពកោសល្យ ច្បាស់លាស់ ក្នុងការសម្ដែងរបស់ សៀក សរុណា អមដោយ សម្រស់ល្អឯក អំណោយផលពីធម្មជាតិ ធ្វើឲ្យអ្នកដឹងនាំរឿង មិនអាចមើលរំលងនាងបាន។ ការងារ សិល្បៈ របស់នួននាង សៀក សរុណា ត្រូវបានគេដឹងយ៉ាងប្រត្យក្សថា កំពុងតែមមាញឹក ជាប់រដឹក ពីមួយថ្ងៃទីមួយថ្ងៃ អាចនិយាយបានថា នាងកំពុងតែកាក់កប ជាមួយអាជីពមួយនេះ ។

តារាសម្ដែងចង្កេះរាងរាវ សមជានារីខ្មែរបែបអង្គរ សៀក សរុណា បានថ្លែងឲ្យដឹងថា ជាការពិត អាជីពសិល្បៈរបស់នាង កំពុងតែដើរលូនទៅមុខ យ៉ាងសុខស្រួល ខណៈដែលមានផលិតកម្មផ្សេងៗ ទាក់ទងជាហូរហែ ថតទាំងរឿងសម័យ និងរឿងបុរាណ ។ ប៉ុន្តែរឿងដែលនាង បានសម្ដែង ភាគ ច្រើន ជារឿងបែបខ្មោច ព្រាយបិសាច ភ័យរន្ធត់ ព្រឺព្រួច ជាក់ស្ដែងដូចជារឿង "កំណប់បះសក់" ថតចប់ថ្មីៗនេះ និងរឿង "កូនខ្ញុំចម្លែក" ដែលកំពុងថតរាល់ថ្ងៃនេះ ជាដើម ។

សៀក សរុណា និយាយថា "ខ្ញុំទទួលបានការងារសម្ដែង រាល់ថ្ងៃ តែថាកាក់កបទៅ...!ដូចជាមិនកាក់ កប ប៉ុន្មានទេ ..ព្រោះអ្នកសិល្បៈតែប៉ុណ្ណឹងបង..!។ ឲ្យតែមានគេទាក់ទង ខ្ញុំទទួលទាំងអស់ហ្នឹង ហើយក៏មិនប្រកាន់ថា តួឯក ឬមិនតួឯកនោះដែរ យើងមិនត្រូវប្រកាន់ពេកទេ ..ខ្ញុំគិតបែបហ្នឹង ព្រោះ តួឯក គឺជាតួនាទីរបស់អ្នកដឹងនាំរឿង ជ្រើសរើស ហើយគាត់ពេញចិត្ត អ្នកណា ក៏ខ្ញុំមិនអន់ចិត្ត អីដែរ...!"។

ទោះបីជាយ៉ាងណា ការបង្ហើបយ៉ាងដូច្នេះ ពីសំណាក់ស្រីស្រស់សម្ដីផ្អែម បង្កប់ដោយមន្តស្នេហ៍ រយ ពាន់ សៀក សរុណា ហាក់ត្រូវបានគេដឹងថា ក្នុងវត្តមានសម្ដែងរឿងក្រោយនេះ នាងមិនបាន តំណែងជាតួឯកនោះទេ ។ ពេលចោទសួរបែបនេះ នាងបានឆ្លើយយ៉ាងរហ័សថា "ចាសបង...! រឿង ថ្មីនេះ ខ្ញុំមិនបានសម្ដែង ជាតួឯកទេ តែខ្ញុំមិនអន់ចិត្តអ្វីឡើយ គឺមានតែសប្បាយចិត្ត ព្រោះមានអ្នក គាំទ្រច្រើន និងអ្នកលើកទឹចិត្ត តែប៉ុណ្ណឹងខ្ញុំត្រេកអរ ពេកហើយ..!"។

ងាកមកចាប់អារម្មណ៍ លើរឿងរ៉ាវស្នេហារបស់ តារាសម្ដែង មានយីអ៊ុនឡើងខាងសម្ដែង សៀក សរុណា ឯណេះវិញ នាងបានបង្ហើបថា បចច្ចុប្បន្ន មានបុរស២នាក់ហើយ បានចូលស៊ើបសួរ ដល់ចាស់ទុំ ដើម្បីស្ដីដណ្ដឹង តាមប្រពៃណី ប៉ុន្តែមិនទាន់សម្រេចចិត្តថា ជ្រើសយកអ្នកណាទេ ព្រោះនាងនៅក្មេង និងជាប់ការងារសិល្បៈ ព្រមទាំងការសិក្សា ។ តែយ៉ាងណាមិញ រឿងអនាគត គឺនាងបើកសិទ្ធិជូនអ្នកមានគុណ ជាអ្នកចាត់ចែង បើគាត់ព្រមលើកឲ្យអ្នកណា នាងក៏ OK ដែរ ហើយពេលនោះ អាជីពសិល្បៈក៏ត្រូវបញ្ចប់ទាំងស្រុង ផងដែរ។

គួរបញ្ជាក់ថា កន្លងមក សៀក សរុណា ធ្លាប់បានសម្ដែង ភាពយន្តជាច្រើនរឿងមកហើយ មានដូចជា "មាសសុទ្ធ ,ក្អែកចំពុះហង្ស ,កំណប់បះសក់ " ដែលសុទ្ធតែជាតំណែងតួឯក ។ ចំណែករឿងទី៤ នេះ គឺ "កូនខ្ញុំចម្លែក" គ្រោងនឹងបញ្ចាំងដើមខែសីហា ខាងមុខនេះ ខណៈនាងមិន បានតំណែង ជាតួឯក ទេ៕

ផ្តល់សិទ្ធិ ៖ ដើមអំពិល