គ្រឿងផ្សំ
-សុតមាន់ ៣គ្រាប់
-សាច់ជ្រូក ២ខាំ

-កម្ទេចនំបុ័ងបុកម៉ដ្ឋ ១/២ ពែង
-ខ្ទឹមសបកសំបក ៥ កំពឹស
-ឬស ឬគល់វ៉ាន់ស៊ុយ
-ទឹកត្រី ១ ស្លាបព្រាបាយ
-ទឹកស៊ីអ៊ីវសៀង ១ ស្លាបព្រាបាយ
-ប្រេងធញ្ញជាតិសម្រាប់បំពង
-បន្លែស្រស់ ដូចជាត្រសក់ ប៉េងប៉ោះ សាលាដ
-យកស៊ុតពីរស្ងោរឱ្យឆ្អិន ហើយបកសំបកទុក

វិធីធ្វើ
ហាន់សាច់ជ្រូកតូចៗ ហើយយកទៅដាក់កិនជាមួយខ្ទឹម និងឬសវ៉ាន់សុយហាន់ឲ្យល្អិត ចូល
គ្នា (បើគ្មានប្រដាប់កិនទេ ចិញ្រ្ចាំឱ្យម៉ដ្ឋ) យកសាច់ដែលកិនម៉ដ្ឋហើយ វាយច្របលលាយ ជា
មួយនឹងស៊ុត ទឹកត្រី និងទឹកស៊ីអ៊ីវ រួចយកមករុំ ជុំវិញស៊ុត (មិនត្រូវ កា្រស់ពេកទេ ព្រោះចម្អិន
ក្រឆ្អិន)។

បន្ទាប់មក យកស៊ុតដែលទើបតែពាក់អាវក្រោះហើយនេះ ទៅដាក់ចៀនបំពង ក្នុងខ្ទះប្រេង
(ប្រេងច្រើនជិតលិចពង) ដោយប្រើភ្លើងតិច២ ។ ពេលឆ្អិនហើយស្រង់យកមក ពុះទទឹងជាពីរ រួចរៀបដាក់ចានតុបតែងលម្អដោយបន្លែស្រស់ស្អាត៕

ដោយ៖ វណ្ណៈ
ប្រភព៖ Cooking Cambodian