CamNews

បុគ្គលិកនារីនៅហាង បរទេសម្នាក់ ចងកបញ្ចប់ ជីវិត ក្នុងបន្ទប់ជួល ដោយមិនដឹងមូលហេតុ

ភ្នំពេញ ៖ ស្ដ្រីម្នាក់ជាបុគ្គលិកបម្រើការ នៅហាងបរទេស ត្រូវបានបងស្រីរបស់ខ្លួន ប្រទះឃើញចងក នៅក្នុងបន្ទប់ជួលស្នាក់នៅ លេខ២១៩ ជាន់ទី៣ ផ្លូវលេខ១៩ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០១៥ ដោយមិនទាន់ដឹងពី មូលហេតុពិតប្រាកដ នៃការសម្លាប់ខ្លួនរបស់ ស្ដ្រីរងគ្រោះ ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាលមូលដ្ឋានបានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះស្ដើង អានី អាយុ២៩ឆ្នាំ មានស្រុក កំណើត នៅភូមិសំណង់ សង្កាត់សន្ដិភាព ក្រុងច្បារមន ខេត្ដកំពង់ស្ពឺ ហើយបច្ចុប្បន្ន ស្នាក់នៅបន្ទប់ជួលជាមួយបងស្រីនិងប្អូនប្រុស ហើយបម្រើការងារ នៅហាងបរទេសនៅ ពេលយប់ ។

បងស្រីជនរងគ្រោះឈ្មោះស្ដើង សោភា អាយុ៣២ឆ្នាំ ជាបុគ្គលិកហាងបរទេសយីហោ ឡាស់បា បានប្រាប់សមត្ថកិច្ចឱ្យដឹងថា ពេល ដែលខ្លួនត្រឡប់មកពីធ្វើការវិញនៅវេលា ម៉ោង២និង៣០នាទីរំលងអាធ្រាត្រក៏ចាក់ សោចូលផ្ទះ ពេលនោះចូលទៅក្នុងបន្ទប់ដេក ឃើញវាំងននបង្អួច ធ្លាក់រញ៉េរញ៉ៃក៏ក្រឡេក ឃើញប្អូនស្រីចងកនិងខ្សែភ្លើងជាប់ចង្រឹង បង្អួច ពេលនោះក៏បានទូរស័ព្ទហៅប្អូនប្រុស ពីកន្លែងធ្វើការនិងស្រែកប្រាប់អ្នកជិតខាងឱ្យរាយការណ៍ទៅអាជ្ញាធរនិងសមត្ថកិច្ច ចុះ មកពិនិត្យមើលនៅបន្ទប់ជួល ។

តាមប្រភពព័ត៌មានពីសាច់ញាតិជនរង គ្រោះបានបញ្ជាក់ថា ប៉ុន្មានថ្ងៃមុនជនរង គ្រោះបានលេបថ្នាំប៉ងបញ្ចប់ជីវិតផងដែរ ប៉ុន្ដែត្រូវបានបងប្អូនជួយឃាត់ទាន់ពេល វេលា ។

យ៉ាងណាក៏ដោយការបញ្ចប់ជីវិតរបស់ ស្ដ្រីរងគ្រោះខាងលើនេះ មិនទាន់ដឹងពីមូល ហេតុពិតប្រាកដនៅឡើយទេ ថាតើមានរឿង វិបត្ដិនៅកន្លែងធ្វើការឬជាមួយបងប្អូន ។

ក្រោយពីពិនិត្យកោសល្យវិច័យលើសព ស្ដ្រីរងគ្រោះរួចមក សមត្ថកិច្ចបានប្រគល់ទៅ ឱ្យសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាម ប្រពៃណី ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល