CamNews

បុរសម្ចាស់ហាង «រតនៈរចនាម៉ូដ» ដែលវាយតាម៉ូតូកង់បី ត្រូវបានសមត្ថកិច្ចបញ្ជូនដល់តុលាការហើយ នៅព្រឹកមិញនេះ

(ភ្នំពេញ)៖ បុរសម្ចាស់ហាង «រតនៈរចនាម៉ូដ» ឈ្មោះ ពៅ រតនៈ ហៅប្រុស ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បញ្ជូនដល់សាលាដំបូងរាជធានីភ្នំពេញ ហើយនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦នេះ ដើម្បីចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា​ បុរសវ័យចំណាស់រត់កង់បីម្នាក់ ត្រូវបានម្ចាស់ផ្ទះរតនៈរចនាម៉ូតវាយបាក់ដៃឆ្វេង ដោយគ្រាន់តែឈប់មុខផ្ទះបន្តិចដើម្បីរងចាំម៉ូយបន្តិច​ ដែលហេតុការណ៌នេះបានកើតឡើង នៅមុខផ្ទះជនបង្ក ស្ថិតនៅតាមផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន នាម៉ោង១០៖៥០នាទីយប់​ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦។

បុរសជាម្ចាស់កង់បីដែលបាក់ដៃ បានប្រាប់ថាមុនកើតហេតុគាត់បានឈប់មុខផ្ទះខាងលើ ដើម្បីរងចាំឌុបម៉ូយ លុះឈប់បានបន្តិចក៏មានបុរសម្នាក់បើកឡានមួយគ្រឿង មិនស្គាល់ម៉ាកមកដល់ហើយបានប្រាប់ឲ្យគាត់យកកង់បីចេញពីមុខផ្ទះភ្លាមៗ គាត់រៀបនឹងបណ្តើរកង់បី ចេញហើយតែបណ្តើរមិនទាន់ផង ក៏បុរសជាម្ចាស់ផ្ទះរូបនោះ បានបើកទ្វារផ្ទះរួចយកឈើជ្រុង វាយគាត់បណ្តាលឲ្យបាក់ដៃឆ្វេងតែម្តង។

ក្រោយពីវាយបុរសចំណាស់ជាអ្នករត់កង់បីបណ្តាលឲ្យបាក់ដៃ រួចបុរសជាម្ចាស់ផ្ទះបានបើកឡានចេញ ទៅបាត់ដោយទុកឲ្យម្ចាស់កង់បីដេកដួលនឹងឈឺចាប់ជាខ្លាំងឃើញដូច្នេះ អ្នកដែលរស់នៅក្បែនោះអាណិតបានហៅឡានពេទ្យមកដឹកយកទៅព្យាបាល នៅមន្ទីពេទ្យបាត់ទៅ។

ក្រោយទទួលព័ត៌មាននេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃ២៤ ខែសីហា ឆ្នាំ២០១៦នេះ បានចេញបញ្ជាផ្ទាល់ឲ្យសមត្ថកិច្ចជំនាញ ធ្វើការស្រាវជ្រាវករណី ម្ចាស់ហាង «រតនរចនាម៉ូត» ដែលបានវាយបុរសវ័យចំណាស់ម្នាក់ ដែលអ្នករត់ម៉ូតូកង់ បណ្ដាលឲ្យបាក់ដៃ ដោយគ្រាន់តែឈប់មុខហាងបន្តិចសោះ ឲ្យខានតែបាន ហើយមិនអាចអនុគ្រោះឲ្យបានឡើយ។ ប្រតិបត្តិការស្រាវជ្រាវនេះ ត្រូវបានដឹកនាំផ្ទាល់ដោយលោក សុង លី ស្នងការរង ទទួលផែនព្រហ្មទណ្ឌ ហើយនៅពេលនេះកម្លាំងនគរបាលចាប់ខ្លួនបានហើយ៕

ផ្តល់សិទ្ធិដោយ ​៖ ហ្រ្វេសញ៉ូវអាសុី