CamNews

អតីត​សមាជិក​ព្រឹទ្ធសភា​អាមេរិក វ័យ ៩០ឆ្នាំ ប្រកាស​ថា នឹង​រៀប​ការ​​ជា​មួយ​បុរស​ដូច​គ្នា

(អាមេរិក)៖ លោក Harris Wofford វ័យ ៩០ឆ្នាំ ដែលជាអតីតសមាជិកព្រឹទ្ធសភា អាមេរិកមួយរូប មកពីរដ្ឋ Pennsylvania អំឡុងឆ្នាំ ១៩៩១ ដល់ ១៩៩៥នោះ បានប្រកាសថា លោកនឹងរៀបការ ជាមួយមនុស្សម្នាក់ (បុរស) ដែលមានភេទផ្ទុយនឹងភរិយា របស់លោកកាលពីមុន។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិច ដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦។

អតីតសមាជិកព្រឹទ្ធសភាខាងលើនេះ បានបន្តទៀតថា លោកមានអារម្មណ៍ថា ខ្លួនឯងមានសំណាង នៅពេលដែលខ្លួនអាចរៀបអាពាហ៍ពិពាហ៍ ក្នុងលក្ខណៈបែបនេះ។ លោក Wofford បញ្ជាក់ដូច្នេះថា «វាជារឿងមួយ ដែលបង្កប់ដោយស្នេហា ដ៏អស្ចារ្យចំនួនពីរ»។ អតីតប្រពន្ធរបស់លោក គឺលោកស្រី Clare បានទទួលមរណភាព កាលពីឆ្នាំ ១៩៩៦ ហើយបច្ចុប្បន្នលោកតាវ័យ ៩០ឆ្នាំទៅហើយ​ និងកំពុងតែសាងស្នេហាផ្អែមល្ហែម ជាមួយនឹងលោក Matthew Charlton វ័យ ៤០ឆ្នាំ។

លោក Wofford ហាក់មិនបានបញ្ជាក់ថា ស្នេហារបស់លោកនេះ វាខុសប្លែក ឬត្រូវបានចាត់ជាជំពូក មនុស្សក្នុងក្រុមណាមួយនោះទេ ព្រោះកាលពីមុន លោកបានទទួលសុភមង្គលពីស្ត្រី ដ៏អស្ចារ្យមួយរូប​ទៅហើយ ហើយនៅពេលនេះ លោកក៏បានរកឃើញ សុភមង្គលជាលើកទីពីរដែរ។

គួរបញ្ជាក់ថា កាលពី ខែមិថុនា ឆ្នាំ២០១៥ តុលាការកំពូលអាមេរិក បានសម្រេច អនុញ្ញាតឲ្យគ្រប់រដ្ឋទាំងអស់ របស់សហរដ្ឋអាមេរិក ធ្វើការអនុញ្ញាតច្បាប់រៀបការភេទដូចគ្នា ដោយមិនមានការហាមឃាត់ ទៀតឡើយ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង