ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ ស្នងការរង នគរបាលរាជធានីភ្នំពេញ ត្រូវបានប្រកាសតែងតាំងជា ស្នងការ នគរបាលខេត្តព្រះសីហនុ ជំនួសលោក ស៊ាង កុសល ហើយ នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៥ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ។

គួរបញ្ជាក់ថា ឧត្តមសេនីយ៍ ជួន ណារិន្ទ អតីតប្រធានការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ រាជធានីភ្នំពេញ ត្រូវបានតែងតាំង ជាស្នងការរង នគរបាលរាជធានីភ្នំពេញ ទទួលផែនព្រហ្មទណ្ឌកាលពីឆ្នាំ២០១៤។

លោក ជួន ណារិន្ទ ត្រូវ បានគេ មើលឃើញថា ជាមន្រ្តីនគរបាលមួយរូប ដែលមានជំនាញខ្ពស់លើ ផ្នែកព្រហ្មទណ្ឌ និងធ្លាប់បានបញ្ចេញ ស្នាដៃជាច្រើន លើការបង្រ្កាបបទល្មើស នានាក្នុងរាជធានីភ្នំពេញ។

ការតែងតាំងលោកឧត្តមសេនីយ៍ត្រី ជួន ណារិន្ទ ទៅជាស្នងការនគរបាលខេត្តព្រះសីហនុ បានធ្វើឡើងចំពេល ដែលខេត្តឆ្នេរសមុទ្រសម្បូរដោយភ្ញៀវទេសចរណ៍មួយនេះ កំពុងកើតមានបញ្ហាអសកម្មជាច្រើន ជាពិសេស បញ្ហាអសន្តិសុខជាច្រើនក្នុងខេត្ត ដូចជាការបាញ់បោះអានាធិបតេយ្យ និងចោរកម្មលួចឆក់ទ្រព្យសម្បត្តិរបស់ជន បរទេស ជាភ្ញៀវទេសចរ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល