CamNews

មង្គល រស្មីនីតា មិនបាត់បង់ក្ដីសង្ឃឹម ទោះបរាជ័យផ្ទួនៗ

ភ្នំពេញៈ ថ្វីដ្បិតតែកញ្ញា មង្គល រស្មីនីតា គឺជាតារាចម្រៀង ពន្លកថ្មីមួយដួង ដែលទើបចាប់ផ្តើមរះ លើវិថីសិល្បៈ ក៏ពិតមែន តែសម្រាប់ក្តីស្រមៃរបស់នាង ហាក់មិនខុសប្លែក ពីតារាដទៃឡើយ ពោលគឺនៅពេល ដែលនាងផ្តើមបោះជំហាន ចូលសិល្បៈ គឺនាងមានមហិច្ឆតាមួយ ចង់ក្លាយជាតារាចម្រៀងមួយដួង ដែលទទួលបានការគាំទ្រ និងមានឈ្មោះល្បី បើទោះជានាង ត្រូវឆ្លងកាត់ឧបសគ្គច្រើន យ៉ាងណាក៏ដោយ។

ជួបសម្ភាសន៍ តាមទូរស័ព្ទជាមួយគេហទំព័រ LookingTODAY កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥នេះ តារាស្រីរូបស្រស់ឆើតឆាយ កញ្ញា មង្គល រស្មីនីតា បានប្រាប់ឲ្យដឹងថា នាងបានតស៊ូប្រឡូកសិល្បៈ តាំងពីឆ្នាំ២០០៩ មកម្ល៉េះ ដោយនាងបានខំប្រឹងប្រែង រកគ្រប់វិធី ដើម្បីបានចូលប្រឡូកក្នុងសិល្បៈ ។ ជាពិសេសបានដាក់ពាក្យប្រឡង ស្ទើរគ្រប់កម្មវិធីទូរទស្សន៍ តាំងពីនាងនៅអាយុ១៥ឆ្នាំ ប៉ុន្តែកាលនោះ នាងមិនបានទទួលជ័យលាភី អ្វីឡើយ ។

តារាស្រីវ័យ២១ឆ្នាំ សម្បុរស្រអែមស្រស់រូបនេះ បានប្រាប់ឲ្យដឹងថា "ខ្ញុំបានប្រឡូកក្នុងសិល្បៈ ប្រមាណ ៥-៦ឆ្នាំហើយ ខ្ញុំហាក់មិនទាន់ ទទួលបានផ្លែផ្កាអ្វីទេ ប៉ុន្តែខ្ញុំនៅតែព្យាយាម មិនរាថយឡើយ ព្រោះខ្ញុំស្រលាញ់សិល្បៈខាងផ្នែកច្រៀងនេះ តាំងពីតូច ។ ដូច្នេះ ទោះជាពេលនេះ ខ្ញុំមិនទាន់ជោគជ័យ ទស្សនិកជនមិនទាន់ស្គាល់ខ្ញុំ ក៏ពិតមែន តែខ្ញុំរំពឹងថា ថ្ងៃណាមួយក្តីស្រមៃខ្ញុំ នឹងក្លាយជាការពិត ទោះមិនល្បីខ្លាំងក៏ដោយ" ។

កញ្ញា រស្មីនីតា បានប្រាប់ឲ្យដឹងបន្ថែមទៀតថា សម្រាប់នាងបើទោះជា ជួបភាពបរាជ័យផ្ទួនៗ ក៏ដោយ តែនាងមិនមានអារម្មណ៍ខ្លាចរអា ឬដកខ្លួនចេញឡើយ ផ្ទុយទៅវិញនាងបែរជា ចាត់ទុកថា ការបរាជ័យ ជាបទពិសោធន៍សម្រាប់នាងក្នុងការ វិវឌ្ឍន៍ខ្លួន ឲ្យកាន់តែល្អជាងនេះ ។ អ្វីដែលនាងខំប្រឹងអស់ច្រើនឆ្នាំ មកនោះ ពេលនេះចាប់ផ្តើមមានពន្លឺ សម្រាប់នាងហើយ ដោយមានខាងអ្នករៀបចំខនសឺតមួយចំនួន បានទាក់ទងហៅនាងច្រៀង ដោយសារតែមើលឃើញ ពីសមត្ថភាពរបស់នាង ហើយរំពឹងថា ការងារនេះ នឹងរីកចម្រើន ជាបន្តទៀត ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល