CamNews

John Terry ទើបតែសម្រេចកិច្ចកុងត្រាថ្មីហើយមួយ ស្រាប់តែចង់បានមួយទៀតបន្ថែម

ព័ត៌មានកីឡា៖ Chelsea បានទើបតែសម្រេចជោគជ័យលើកិច្ចកុងត្រាថ្មីចំនួន ១ រដូវកាលបន្ដទៀតដល់ កីឡាករជើងចាស់របស់ក្រុម គឺ John Terry ខណៈដែលថ្នាក់ដឹកនាំបានសន្យាអស់ជាយូរមកហើយ។​

John Terry ពិតជាត្រេកអរ នឹងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ថ្នាក់ដឹកនាំក្រុម ដែលសម្រេច ចិត្ដផ្ដល់ឱ​កាសឲ្យរូបគាត់​បានបន្ដជីវិតក្នុងទឹកដី Chelsea រហូតដល់រដូវកាល ២០១៥ - ២០១៦ ។​ ទន្ទឹម​នឹងការ​ផ្ដល់ឲ្យយ៉ាងដូច្នោះ កីឡាករបានលើកឡើងថា គាត់ ពិតជាសប្បាយចិត្ដជាខ្លាំងសម្រាប់​​ការសម្រេចចិត្ដនេះណាស់ ហើយគាត់ក៏ចង់បង្កើតប្រវត្ដិសាស្ដ្រផ្ទាល់ខ្លួនឲ្យដូចជា​អតីតខ្សែ ការ​ពារ​ Chelsea ដែលមានឈ្មោះថា Ron Harris ដែលធ្លាប់មានប្រវត្ដិលេងឲ្យ Chelsea ដល់ទៅ ៧៩៥ ប្រកួត ​ខណៈ​​​ដែលពេលនេះ គាត់ទើបតែយកបាន ៦៦១ ប្រកួតនៅឡើយ ។ John Terry មិនសង្ឃឹមឡើយ​ថា​គាត់អាចឈានដល់ដំណាក់កាលនោះ ប៉ុន្ដែអ្វីដែលគាត់ចង់បានគឺចង់មានពេលវេលាដ៏វែង ក្នុង Chelsea នេះ ហើយមិនដឹងថា អាចរឺមួយយ៉ាងណា។

John Terry ធ្លាប់បំពេញក្ដីសុបិន្ដឲ្យ Jose Mourinho យកឈ្នះការប្រកួតដណ្ដើមពានរង្វាន់ Capital One Cup កាលពីដើម ខែ កុម្ភៈ ហើយពេលនោះក៏ជាពេលដែល លោក Jose Mourinho បានសន្យា​ថានឹង ផ្ដល់កិច្ចកុងត្រាថ្មីដល់ កីឡាករផងដែរ​។ John Terry ចាប់តាំងពីចូលក្នុងទឹកដី Chelsea មក​ កីឡាករធ្លាប់បានសម្រេចការប្រកួតជាច្រើន ដូចជា ធ្លាប់ជួយក្រុមដណ្ដើមយកបាន ពានរង្វាន់ ​Champions​ ​League និង Premier League ចំនួន ៣ ដងផងដែរ​ នេះសរបញ្ជាក់ឲ្យេដឹងថា​ កីឡាករ ពិតជា មានចិត្ដស្រលាញ់ និង ខិតខំតស៊ូអស់ពីសមត្ថភាពដើម្បីក្រុមមែន ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ express