ក្រុងម៉ាឌ្រីដ៖ សហព័ន្ធបាល់ទាត់ប្រទេសអេស្ប៉ាញ នឹងផ្អាក ការប្រកួតក្នុងស្រុកទាំងអស់ចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៥ តទៅ ជុំវិញការខ្វែងគំនិតគ្នា រវាងក្លឹបអាជីពទាំងឡាយ និងរដ្ឋាភិបាលប្រទេសនេះក្នុងការបង្កើតច្បាប់ថ្មី ដែលគ្រោងនឹងដាក់ឲ្យប្រើប្រាស់ នារដូវកាលក្រោយនេះ ។

តាមរយៈគេហទំព័រ BBC បានឲ្យដឹងថា ក្លឹបអាជីពទាំងឡាយបានធ្វើការប្រឆាំងតវ៉ា ទៅនឹងរដ្ឋាភិបាលដែលច្បាប់ថ្មីនេះ ពួកគេទទួលបានចំណូលត្រឹមតែ ៤.៥៥ ភាគរយតែប៉ុណ្ណោះ រាល់ការលក់សិទ្ធិផ្សាយផ្ទាល់ឲ្យទូរទស្សន៍ផ្សេងៗ ខណៈដែលការពន្យាពេលមិនកំណត់នោះទេ គឺដើម្បីបើកកិច្ចចរចាជាថ្មី ។

សូមបញ្ជាក់ថា ការព្យួរការប្រកួតនេះដែរ កីឡាករជាង ៦០០០០០ នាក់ ជាមួយនឹងការប្រកួតចំនួន ៣០០០០ នៅទូទាំង ប្រទេសអេស្ប៉ាញនឹងរងផលប៉ះពាល់ជាខ្លាំង ជាពិសេសក្លឹបយក្ស២របស់ប្រទេសដែលឈ្នះពាន World Cup ឆ្នាំ២០១០ មួយនេះមាន FC Barcelona និងស្តេចស Real Madrid និងផលប៉ះពាល់ជាងគេ ដោយសារតែតម្លៃកីឡាករថ្លៃៗ និងហើយក៏ជាក្លឹបដែលលក់សិទ្ធិ ផ្សាយផ្ទាល់បានច្រើនជាងគេក្នុង១ឆ្នាំៗផងដែរ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល