រដ្ឋ New Mexico របស់អាមេរិក ជាតំបន់ធម្មជាតិមួយដ៏ស្រស់ស្អាត វាលស្មៅធំធេង
និងភ្នំខ្ពស់ៗដ៏គ្រោះថ្នាក់។ ភ្ញៀវទេសចរអាចបើករថយន្តទៅតាមបណ្តាយផ្លូវធំឆ្លងកាត់
វាលស្មៅ ឬគេក៏អាចជ្រើសរើសរបៀបទេសចរណ៍ផ្សេង នោះគឺបាឡុងហោះដែលជា
អាកាសយានអណ្តែតទៅលើ អាកាសដោយផ្ទុកឧស្ម័នស្រាលជាខ្យល់។
រូបភាពនៅលើគេហទំព័រ Smashing។
ជារៀងរាល់ឆ្នាំរដ្ឋ New Mexico តែងតែចាត់ចែងពិធីបង្ហោះបាឡុងដែលទាក់ទាញបាន
ភ្ញៀវមកទស្សនារាប់រយនាក់។
មិនត្រឹមតែមាននៅក្នុងតែថ្ងៃបុណ្យនោះទេ សេវាបាឡុងហោះក៏បម្រើអ្នកទេសចររាល់ថ្ងៃ
ផងដែរ។
New Mexico ជារដ្ឋមួយក្នុងចំណោមរដ្ឋមានទេសភាពធម្មជាតិស្អាតជាងគេនៅអាមេរិច។
ភ្ញៀវអាចមើលទេសភាពរបស់ទីក្រុង ភ្នំ ព្រៃ ទន្លេ ពីកម្ពស់ 100m នៅលើបាឡុង។
ប្រភព៖ Smashing, ngoisao
ដោយ៖ ណាវិ