ព័ត៌មានអន្តរជាតិ ៖ សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារទ័ពអាកាស កំទេចទីតាំងស្នូល ក្រុមរដ្ឋ អ៊ីស្លាមជ្រុលនិយម ISIS ដែលមានមូលដ្ឋាននៅក្នុងប្រទេសល៊ីប៊ី ក្រោយពីមានការសំណូមពរឲ្យ មានការវាយប្រហារ ពីសំណាក់មន្រ្តីអង្គការសហប្រជាជាតិ នេះបើយោងតាមការគូសបញ្ជាក់ឲ្យ ដឹងពីមន្ទីរបច្ចកោណសហរដ្ឋអាមេរិក ។

សេចក្តីរាយការណ៍ បញ្ចាក់ឲ្យដឹងថា ការវាយប្រហារទ័ពអាកាសខាងលើ គឺធ្វើការវាយប្រហារជាក់ ស្តែងទៅលើទីតាំង ISIS នៅឯទីក្រុងកំពុងផែ Sirte ។នាយករដ្ឋមន្រ្តីល៊ីប៊ី Fayez Sarraj សរបញ្ជាក់ តាមរយៈកញ្ជក់ទូរទស្សន៍ជាតិឲ្យដឹងថា ការវាយប្រហារលើកនេះ បណ្តាលឲ្យ ISIS ខាតបង់ទ្រង់ ទ្រាយធំ ។ គួររំឮកថា បណ្តាមេដឹកនាំលោកខាងលិច បានស្តែងឲ្យដឹងពីការព្រួយបារម្ភរបស់ខ្លួន ទាក់ទិនទៅនឹងវត្តមាន ISIS ដែលនៅតែបន្តកើនឡើង នៅប្រទេសល៊ីប៊ី ។

ប្រភពបន្តឲ្យដឹងថា ការវាយប្រហារទ័ពអាកាសខាងលើ គឺជាការវាយប្រហារ ដំបូងគេ ដែលសម ភាគីអាមេរិក-ល៊ីប៊ី បានធ្វើការសហការគ្នាជាធ្លុងមួយ តាមរយៈកិច្ចសហប្រតិបត្តិការយោធា ។ គួរ បញ្ជាក់ឲ្យដឹងថា កាលពីពេលកន្លងទៅនេះ អាមេរិកធ្លាប់វាយប្រហារ ISIS ពីរលើករួចទៅហើយ នៅប្រទេសល៊ីប៊ី ដោយលើកទី១ វាយប្រហារអំឡុងខែកុម្ភៈ និងលើកទី២ វាយប្រហារ កាលពីខែ វិច្ឆិកា ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី