(អាមេរិក)៖ ប៉ូលិសរដ្ឋ Alaska បានចាប់ខ្លួនបុរសម្នាក់ ដោយចោទប្រកាន់ពីបទបង្កគ្រោះអគ្គីភ័យ បន្ទាប់ពីដុតផ្ទះរបស់ម្តាយចោល រួចបែរជាសារភាពថា ព្រះជាអ្នកបង្គាប់ ឲ្យធ្វើទៅវិញ។

កូនប្រុសតិរច្ឆានរូបនេះ ឈ្មោះ Scott G. Willett អាយុ ២៥ឆ្នាំបានគេចបាត់ បន្ទាប់ពីគេបានដុតផ្ទះម្តាយបង្កើត ដែលស្ថិតនៅផ្លូវ 249 Wildcat Shoals បណ្តាលឲ្យភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅ ហើយអ្នកជិតខាង ដែលបានឃើញហេតុការណ៍ ក៏ប្រញាប់រាយការណ៍ ទៅសមត្ថកិច្ចភ្លាមៗដែរ។ តាមរយៈរូបភាព ដែលចាប់បានក្នុងកាមេរ៉ាសុវត្ថិភាព នៅក្បែរនោះ បង្ហាញឲ្យឃើញភ្លើង កំពុងឆាបឆេះពីក្រោយផ្ទះ ស្ទើរតែជិតដល់គ្រែដេកទៅហើយ មុនពេលជនបង្កហេតុចាកចេញ បាន៣០វិនាទីប៉ុណ្ណោះ។

លុះពេលត្រូវចាប់ខ្លួន ដោយមានភស្តុតាងគ្រប់គ្រាន់ ទើបគេសារភាពប្រាប់ប៉ូលិសថា ខ្លួនដុតផ្ទះម្តាយក៏ព្រោះតែ ទទួលបញ្ជាពីព្រះ ដែលហេតុផល នេះមិនបានធ្វើឲ្យ ក្រុមសមត្ថកិច្ចជឿឡើយ។ មិនមានការបញ្ជាក់ថា ស្ត្រីជាម្តាយជនបង្កហេតុ ស្ថិតនៅក្នុងផ្ទះឬយ៉ាងណាទេ។ ចំណែកឯ Willett ត្រូវបញ្ជូនទៅតុលាការកាត់ទោស តែក្រោយមកតុលាការសម្រេចឲ្យជននេះ អាចនៅក្រៅឃុំបាន ដោយតម្រូវឲ្យបង់ប្រាក់ធានាខ្លួន ចំនួន ៧៥,០០០ដុល្លារ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង