(ក្រចេះ)៖ ក្មេងស្រីអាយុជិត២ឆ្នាំបាន លង់ទឹកពាង ក្នុងបន្ទប់ទឹក នៅផ្ទះជីដូនស្លាប់ យ៉ាងអណោចអាធ័ម។ហេតុការណ៍នេះ បានកើតឡើង នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅភូមិរការកណ្ដាល២ សង្កាត់រការកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ។

អ្នកភូមិរស់នៅជិតនោះ បានឲ្យដឹងថា ឪពុកកុមារីឈ្មោះម៉ៅចាន់ឌីអាយុ២៥ឆ្នាំ មុខរបបកម្មសំណង់ ចំនែកម្តាយ ឈ្មោះ ណុច ចាន់ណេង អាយុ២១ឆ្នាំ មុខរបប មេផ្ទះ។

ក្រោយកើតហេតុ លោកម៉ៅចាន់ឌីឪពុកកុមារីបានយំរៀបរាប់ឲ្យដឹងថា កូនស្រីរបស់គាត់ឈ្មោះ ចាន់ ស្រីកែវ អាយុទើបតែជិត២ឆ្នាំ នៅជាមួយម្ដាយ ចំណែករូបលោក មិនបាននៅផ្ទះទេ ព្រោះលោកទៅធ្វើសំណង់។ ពេលត្រឡប់មកវិញចំពេលកេផ្អើល ថាកូនស្រីរបស់លោក បានលង់ទឹកពាងក្នុងបន្ទប់ទឹកស្លាប់បាត់ទៅហើយ។

បច្ចុប្បន្ន សពកុមារីរងគ្រោះ ត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី