យល់ដឹង ៖ អាដ៏កំបាំងនៃផ្លែម្រះ អាចជួយព្យាបាលជំងឺកាចសាហាវច្រើនប្រភេទ

ថ្នាំសក្តិសិទ្ធសម្រាប់អ្នកទឹកនោមផ្អែម ព្យាបាលជំងឺមហារីក
លើសឈាម ថ្លើមប្រភេទC រំលាយគ្រួសក្នុងតម្រងនោម
ជួយ share ចែកញគ្នាដឹងផងដើម្បីសុខភាព!

១. ព្យាបាលជំងឺទឹកនោមផ្អែមប្រភេទ២
ម្រះអាចកាត់បន្ថយជាតិស្ករក្នុងឈាម ដោយបង្កើនការរំលាយសារជាតិគ្លុយកូស។ ព្យាយាមទទួលទានម្រះជាអាហារ ឬយកទៅកិនធ្វើជាភេសជ្ជៈនឹងរឹតតែមានប្រសិទ្ធភាពខ្ពស់ ចំពោះការព្យាបាលជំងឺទឹកនោមផ្អែម។
២. រំលាយគ្រួសក្នុងតម្រងនោម
ម្រះជាប្រភេទបន្លែម្យ៉ាង ដែលអាចមានប្រយោជន៍ជួយរំលាយគ្រោះទាំងនោះបាន មុនពេលវាឈានទៅរកភាពធ្ងន់ធ្ងរ ព្រោះវាអាចជួយកាត់បន្ថយជាតិអាស៊ីដកម្រិតខ្ពស់។
៣. កាត់បន្ថយជាតិខ្លាញ់
ម្រះអាចកាត់បន្ថយជាតិខ្លាញ់ សម្រាប់អ្នកលើសទម្ងន់ផងដែរ។ មានជាតិខ្លាញ់ខ្ពស់ អាចបង្កើនហានិភ័យគាំងបេះដូង លើសឈាម ដូចនេះគួរព្យាយាមកាត់បន្ថយខ្លាញ់តាមរយៈបន្លែធម្មជាតិ។
៤. ជួយព្យាបាលជំងឺមហារីកលំពែង
ម្រះអាចជួយព្យាបាលជំងឺមហារីកលំពែង ប៉ុន្តែនេះគឺជារឿងពិត។ ម្រះអាចកាត់បន្ថយជាតិគ្លុយកូស ដែលជាភ្នាក់ងារបង្កើតកោសិកាមហារីកលំពែងយ៉ាងមានប្រសិទ្ធភាព។
៥. អត្ថប្រយោជន៍ចំពោះស្បែក
ទទួលទានអាហារ ឬភេសជ្ជៈដែលចម្រាញ់ចេញពីម្រះ នឹងអាចធ្វើឲ្យស្បែកកាន់តែមានសុខភាពល្អ។ ម្រះមានសារជាតិប្រឆាំង មុន រោគសើស្បែក និងប្រឆាំងជាមួយមេរោគពងបែកទាំងឡាយ។
៦. សម្រកទម្ងន់
បើប្រៀបធៀបជាមួយបន្លែដទៃ ម្រះមានសារជាតិកាឡូរីទាបបំផុត។ ម្រះជួយសម្រកទម្ងន់មែនពិត ប៉ុន្តែវាក៏មានសារជាតិបំប៉នរាងកាយខ្ពស់ផងដែរ។
៧. ប៉ូវថ្លើម
អត្ថប្រយោជន៍ស្ទើរនឹកស្មានមិនដល់មួយទៀតនោះ គឺម្រះអាចជួយប៉ូវថ្លើមដែលជាសរីរាង្គដ៏សំខាន់មួយក្នុងរាងកាយ។ លើសពីនេះ វាអាចជួយជំរុញតួនាទីរបស់ថង់ប្រមាត់ និងការពារជំងឺរលាកថ្លើម។
៨. ប្រភពវីតាមីន K
វីតាមីន K អាចជំនួយដល់សុខភាពឆ្អឹង បង្កកឈាមបានលឿន ព្រមទាំងប្រឆាំងនឹងការរលាក។
៩. ញាំមុនអាហារពេលព្រឹក មិនត្រឹមតែព្យាបាលជម្ងឺខាងលើទេ ជាពិសេសសំរាបើស្ត្រីធ្លាក់ស គឺពិសេស និងមានប្រសិទ្ធភាពណាស់។
១០. ពង្រឹងប្រព័ន្ធភាពស៊ាំនៅក្នុងរាងកាយ
ទទួលទានម្រះ មិនត្រឹមតែអាចជួយព្យាបាលជំងឺជាច្រើនប្រភេទទេ វាថែមទាំងពង្រឹងប្រព័ន្ធការពាររាងកាយ ពីជំងឺនានាដូចជា ក្អក គ្រុន ផ្ដាសាយជាដើម។
* វិធីធ្វើ៖
- រកម្រះស្រស់មួយផ្លែ និងក្រូចឆ្មាកន្លះផ្លែ ហើយបើចង់ឲ្យមានប្រសិទ្ធភាពកាន់តែខ្លាំងគួរបន្ថែមម្សៅរមៀតបន្តិច។
- លាងផ្លែម្រះឲ្យស្អាត កោសយកគ្រាប់ចេញ និងចិតសម្បកក្រៅបន្តិច។ ប្រសិនបើវាស្រស់ល្អ អាចរក្សាទុកសំបកក៏បាន ព្រោះមានគុណប្រយោជន៍ដូចគ្នា។
- ចិតម្រះជាចំណិតតូចៗ រួចរោយអំបិលបន្តិច និងម្សៅរមៀតពីលើ។ រក្សាទុកចោលមួយស្របក់ បន្ទាប់មកច្របាច់យកជាតិល្វីងចេញ។
- ក្រោយពីច្របាច់អស់ជាតិទឹកហើយ យកម្រះទាំងអស់ទៅក្រឡុកនៅក្នុងម៉ាស៊ីនកិនទឹកផ្លែឈើដោយលាយជាមួយទឹកបន្តិចតាមចំណង់ចំណូលចិត្ត។
- អាចត្រងយកកាកចេញប្រសិនបើអ្នកគិតថាពិបាកផឹក បន្ទាប់មកច្របាច់ក្រូចឆ្មារដាក់ ដើម្បីឲ្យមានរសជាតិមុតងាយស្រួលលេប។
ទឹកម្រះមិនមែនជាភេសជ្ជដែលមានឱជារសឆ្ងាញ់នោះទេ ប៉ុន្តែវាផ្ដល់អត្ថប្រយោជន៍ដ៏ច្រើនលើសលប់ ជាពិសេសសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមតែម្ដង។ ទោះបែបនេះក្ដី អ្នកមិនគួរទទួលទានម្រះលើសពី ២ផ្លែក្នុងមួយថ្ងៃឡើយ ព្រោះវាអាចបណ្ដាលឲ្យឈឺពោះ មិនស្រួលក្នុងខ្លួនជាដើម ។

សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង ៕

ប្រភព ៖ Sophalleth