បុរសម្នាក់មានឈ្មោះថា Joshua Basso បានហៅទូរស័ព្ទទៅលេខអាសន្ន 911 ជាបន្ត
បន្ទាប់ និងបានស្នើសុំបុគ្គលិកនារីម្នាក់ មកផ្ទះរបស់គាត់ដើម្បី "រួមភេទ"។

សេចក្តីប្រកាសមួយពីការិយាល័យសង្កាត់ Hillsborough Sheriff បានឲ្យដឹងថា បុរសម្នាក់មានអាយុ
32ឆ្នាំមកពី Florida (អាមេរិច) បានហៅមកលេខអាសន្ន 7ដង ចាប់ពីម៉ោង 10h15ព្រឹក ថ្ងៃទី 22/8
ដល់ 7h40 ព្រឹក ថ្ងៃទី 24/8 មុនពេលដែលប៉ូលិសបានទៅដល់ផ្ទះរបស់គាត់។

ក្រុមប៉ូលិសបានធ្វើការចាប់ខ្លួន ដាក់ខ្នោះដៃបុរសនេះ ហើយចោទប្រកាន់ទោសក្លែងបន្លំឈ្មោះ និង
ទូរស័ព្ទរំខានដល់លេខអាសន្ន 911។ Basso ក៏បានទទួលនូវទោសកំហុសក្នុងសកម្មភាពរំខានប្រព័ន្ធ
ទូរស័ព្ទនេះ។

Joshua Basso

នេះមិនមែនជាលើកទីមួយទេដែល Basso ហៅទូរស័ព្ទទៅ 911 ដើម្បីស្នើសុំ "បំពេញតណ្ហា sex”
របស់ខ្លួន។ តាមព័ត៌មានបានឲ្យដឹងថា គាត់បានស្វែងរកសេចក្តីស្នេហាសំរាប់ជីវិតរបស់ខ្លួន ពីអា-
ជ្ញាធរដែនដីតាំងពីឆ្នាំ 2009 មកម៉្លេះ៕

ដោយ៖ សិលា
ប្រភព៖ k14