CamNews

ក្រសួងសេដ្ឋកិច្ច ប្រាប់​ប្រជាពលរដ្ឋ កុំឲ្យ​ទិញ​បុរី អត់​ច្បាប់​ចំនួន ១៩

ភ្នំពេញ: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើសេចក្តីប្រកាសមួយ ស្នើឲ្យ បណ្តាម្ចាស់បុរីអត់ ច្បាប់ មកសុំ អជ្ញាបណ្ណពីក្រសួង ហើយប្រាប់ កុំឲ្យប្រជាពលរដ្ឋទិញបុរីចំនួន ១៩ ដែលអត់ច្បាប់ ដែលមានទីតាំងស្ថិត នៅរាជធានីភ្នំពេញ។

សេចក្តីជូនដំណឹងចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យ ដឹងថា បុរីអត់ច្បាប់នោះរួមមាន ៖ ១-បុរី សូនី, ២-បុរី វារីណា,៣-បុរី រុង រឿង, ៤-បុរី គៀង ហ៊ត, ៥-បុរី សម្បួរមាស, ៦-ផ្លាទីនីម រេស៊ីដិន, ៧-បុរី អាកាសចរណ៍, ៨-ក្រុមហ៊ុន ប៊ូយ៉ុងហ្គ្រុប, ៩-បុរី EU ( កំពង់ចម្លង អរិយក្សត្រ ), ១០-ក្រុមហ៊ុន មានជ័យហ្វូដ ៩៩៩ ( គម្រោងបុរី តូក្យូ, គម្រោង មូស្គូស៊ីធី និងផ្លូវ ៣៧១ ), ១១-សំណង់ផ្ទះល្វែងទំនើប ចោមចៅ, ១២-អាផាតមិន Sonatra Grand Realty, ១៣-សំណង់ផ្ទះល្វែង លោក អ៊ីវ ឈាន ,១៤-អគារស្នាក់នៅរួម D.Y.G Co., Ltd (Noblesse), ១៥-សំណង់ផ្ទះល្វែងលោក អ៊ីវ ម៉េង និងលោក ជា លី, ១៦-សំណង់ផ្ទះល្វែង និង Link House លោក គីម យ៉ុងហាក់, ១៧-សំណង់អគារស្នាក់នៅរួម លោក ទិព្ធ ណារេន និង លោកស្រី អ៊ាក ច័ន្ទថាវី, ១៨-សំណង់អគារស្នាក់នៅរួម លោក យ៉ង់ គ្រីស្យង់ និងលោក យ៉ង់ លឹមហួត និង ១៩-សំណង់ផ្ទះល្វែង តុល លន។

សេចក្តីប្រកាសដដែលបន្តថា «សាធារណៈជនទាំងអស់ថា មិនគួរគប្បីទិញលំនៅដ្ឋានទាំង ឡាយណា ដែលពុំទាន់មានអាជ្ញាប័ណ្ណ អាជីវកម្មអភិវឌ្ឍលំនៅដ្ឋាន ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុនោះឡើយ ព្រោះការទិញ លំនៅដ្ឋានពីម្ចាស់សំណង់ ឬបុរី ដែលគ្មានការអនុញ្ញាត ស្របច្បាប់អាច នឹងខាតបង់ថវិកា ឬទ្រព្យសម្បត្តិ ជាយថាហេតុ»។

សេចក្តីជូនដំណឹងឲ្យដឹងទៀតថា ម្ចាស់បុរីទាំងអស់ ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំ អាជ្ញាប័ណ្ណ អាជីវកម្មអភិវឌ្ឍ លំនៅដ្ឋាន នៅអគ្គនាយកដ្ឋាន ឧស្សាហកម្មហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យបានមុនថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៣។ ក្នុងករណីយឺតយ៉ាវ ឬព្រងើយកន្តើយ មិនព្រមមកដាក់ ពាក្យសុំអាជ្ញាប័ណ្ណ អាជីវកម្មអភិវឌ្ឍលំនៅឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាត់វិធានការ តាមផ្លូវច្បាប់ជាធរមាន។

យ៉ាងណាក៏ដោយនេះមិនមែនជាលើកទី១ទេ ដែលក្រសួងចេញសេចក្តីជូនដំណឹង ឲ្យម្ចាស់បុរី មកសុំអជ្ញាប័ណ្ណ និងប្រកាសមិនឲ្យ ប្រជាពលរដ្ឋទិញបុរីទាំងអស់ ហើយថែមទាំងដោយដាក់ កាលបរិច្ឆេទកំណត់ផងដែរ ប៉ុន្តែពួកគេ(ម្ចាស់បុរី) នៅតែមិនព្រមអនុវត្តតាមច្បាស់ ហើយ ក្រសួងសេដ្ឋកិច្ចនៅតែ មិនទាន់មានវិធានការណ៍ ច្បាស់លាស់ ណាមួយនៅឡើយ។ ប្រជាពល រដ្ឋមួយចំនួននិយាយថា ដើម្បីជាផលប្រយោជន៍ ប្រជាជនដែលចង់ទិញបុរី ហើយមិនដឹងព័ត៌ មាន អជ្ញាធរពាក់ព័ន្ធគួរតែ ចាត់វិធានការណ៍ជាបន្ទាន់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល