ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័តមានរដ្ឋចិន ស៊ិនហួរ ដែលទើបតែបានចេញផ្សាយ មុននេះបន្តិចអោយដឹងថា ក្រុមបាតុករ ប្រទេស អ៊ុយក្រែនប្រមាណ២៦នាក់ បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី១៨-២០កុម្ភៈ បន្ទាប់ពីមានផ្ទុះអំពើរហិង្សា និងការប៉ះ ទង្គិចជាមួយក្រុមសមត្ថកិច្ចនៅទីក្រុងគីវ ប្រទេសអ៊ុយក្រែន ។ ប្រភពព័ត៌មានដដែលបានបង្ហាញថា ក្រុមបាតុករបាននាំគ្នាប្រមូលផ្តុំស្រែកទាមទារឲ្យប្រធានាធិបតីអ៊ុយ ក្រែនលោកវិចទ័រយ៉ានូកូវិចចុះចេញពីតំណែង។

លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា លោកJoe Biden អនុប្រធានាធិបតីអាមេរិកបានអំពាវនាវឲ្យរាជរដ្ឋាភិបាលអ៊ុយក្រែនត្រូវ រក្សាភាពអត់ធ្មត់កុំប្រើប្រាស់អំពើហិង្សាទៅលើក្រុមបាតុករ និងដកកំលាំងសមត្ថកិច្ចជាបន្ទាន់ពីកន្លែងកើតហេតុ។ លោកJoe Biden បានបញ្ជាក់បន្ថែមថា ទីក្រុងវ៉ាស៊ីនតោនបានថ្កោលទោសចំពោះអំពើហិង្សាសំលាប់ក្រុមបាតុករ នេះផងដែរ។

គួររំឭកផងដែរថា រយៈពេលជិត៣ខែមកហើយ ពោលគឺចាប់តាំងពីខែវិច្ឆិកាឆ្នាំ២០១៣មកម្ល៉េះ ក្រុម បាតុករ ប្រឆាំងនឹងប្រធានាធិបតីអ៊ុយក្រែនលោក វិកទ័រ យ៉ានូកូវិច បាននាំគ្នាបះបោរ គ្មានពេលស្រាកស្រាន្ត ៕

<object width="500" height="428" data="http://www.youtube.com/v/Ak2QfaVdAW8&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/Ak2QfaVdAW8&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ