ស្ទើរតែមិនគួរអោយជឿ ៖ ទូរទស្សន៍ចិន បានធ្វើការចាក់ផ្សាយ វីដេអូ ដ៏រន្ធត់មួយ ស្តីអំពីគ្រោះថ្នាក់ នៃ ការធ្លាក់ទារកតូច ពីជាន់ទី ២ នៃសំណង់អាគារមួយកន្លែង នេះបើយោងតាមការដកស្រង់ សម្រង់អត្ថ បទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស ប៊ីប៊ីស៊ី ។

សេចក្តីរាយការណ៍ បញ្ជាក់ថា ទារកតូច ដែលជាជន រងគ្រោះ រូបនេះ បានវារចេញទៅធ្នើបង្អួច ដែល បានលយចេញទៅខាងក្រៅនោះ បំណងតាមស្វែងរក ម្តាយរបស់ខ្លួន ។ បន្ថែមពីលើនេះ ប្រភពដដែល បញ្ជាក់អោយដឹងថា គ្រោះថ្នាក់ខាងលើនេះ បានកើតឡើង នៅក្នុងក្រុង Zhongshan នាខេត្ត Guang - dong ប្រទេសចិន ។ លោក Li បុរសម្នាក់ ក្នុងចំណោម បុរសពីរនាក់ ស្ទុះ ទៅចាប់ និង ទ្រទារកតូច ដែលបានធ្លាក់ពីជាន់ទី ពីរ មកនោះ បញ្ជាក់អោយដឹងថា គាត់ពិតជាមានការព្រួយបារម្ភជាខ្លាំង ថាអាច នឹងមានការបរាជ័យ ក្នុងការទ្រទារកតូច ។ ខាងក្រោមជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនា បន្តិចទៅ ៖

<object width="473" height="405" data="http://www.youtube.com/v/rBHIiXwzZhE&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/rBHIiXwzZhE&rel=1" /></object>

បញ្ជាក់ ៖ ដើម្បីជាការបង្ការ កុំអោយកើតមានឡើង នូវភាពស្តាយក្រោយ គួរណា មើលថែទាំ បណ្តាក្មេងតូចៗ កុំអោយផុតពីភ្នែក ពីព្រោះថា គេពិតជារពឹសខ្លាំងណាស់ រពឹសរហូតដល់ ថ្នាក់ធ្វើរឿងមិននឹកស្មានដល់ក៏ថាបាន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី