កណ្តាល ៖ កាលពីម្សិលមិញតុលាការខេត្តកណ្តាលបានចោទប្រកាន់បុរសម្នាក់ពីបទផ្តល់សេវារួមភេទនៅក្នុងហាងម៉ាស្សារបស់ខ្លួននៅក្រុងតាខ្មៅ។

លោក លី សុភ័ក្ត្រ ក្រឡាបញ្ជីម្នាក់បានកំណត់អត្តសញ្ញាណជនជាប់ចោទឈ្មោះ កាន កាឌី អាយុ ៥១ ឆ្នាំជាម្ចាស់ហាងម៉ាស្សា 168 នៅឃុំតាខ្មៅ ដោយចោទប្រកាន់ពីបទជួញដូរពេស្យាចារហើយប្រឈមមុខនឹងការជាប់ពន្ធនាគារ ៥ ឆ្នាំប្រសិនបើត្រូវបានរកឃើញថាមានទោស។

លោកវរសេនីយ៍ឯក រស់ សាវិន ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តបាននិយាយថាលោក កាឌី ត្រូវបានចាប់ខ្លួននៅប្រហែលម៉ោង ៨ និង ៣០ នាទី ល្ងាចថ្ងៃអង្គារបន្ទាប់ពីប៉ូលិសប្រឆាំងនឹងការជួញដូរមនុស្សបានចុះបង្ក្រាបទីតាំរបស់គាត់នៅក្រុងតាខ្មៅ។

លោកបាននិយាយថាមន្រ្តីប៉ូលីសបានតាមដានហាងរបស់គាត់អស់រយៈពេលពីរសប្តាហ៍ និងចំណាំអតិថិជនដែលជាញឹកញាប់បានចូលទៅស្វែងរកសេវាផ្លូវភេទពីហាងម៉ាស្សាមួយនេះ ហើយបានស្នើសុំព្រះរាជអាជ្ញាសាលាដំបូងខេត្តនិងសុំការអនុញ្ញាតចុះឆែកឆេរទីតាំងហាងម៉ាស្សានេះតែម្ដង។

យោងតាមការស៊ើបអង្កេត របស់ ប៉ូលីសនោះ លោក កាឌី បានអនុញ្ញាតឱ្យនារីម៉ាស្សារួមភេទជាមួយ ភ្ញៀវរបស់ពួកគេហើយគិតប្រាក់ពី ២០ ទៅ ៤០ ដុល្លារក្នុងមួយលើក ប៉ុន្ដែបានអោយប្រាក់ ១០ ដុល្លារទៅ ១៥ ដុល្លារទៅនារីម៉ាស្សា សម្រាប់អរិថិជនម្នាក់។

លោកបាននិយាយថា “គាត់ត្រូវបានគេចាប់ខ្លួនភ្លាមៗនៅពេលដែលប៉ូលីសរបស់យើងបានឆែកឆេរហាងម៉ាស្សារបស់គាត់” ។ ក្នុងអំឡុងពេលវាយឆ្មក់ប៉ូលីសបានចាប់ខ្លួននារីម៉ាស្សា ៦ នាក់ដែលកំពុងរួមភេទជាមួយអតិថិជនហើយ បានបញ្ជូនទៅមជ្ឈមណ្ឌលស្តារនីតិសម្បទាខេត្ត។ ប៉ូលីសក៏បានរឹបអូសបានកុំព្យូទ័រយួរដៃមួយគ្រឿងដែលមានបញ្ជីឈ្មោះអ្នកដែលស្វែងរកសេវារួមភេទហើយនិងវត្ថុតាងស្រោមអនាម័យប្រើរួចនិងមិនទាន់ប្រើមួយចំនួនផងដែរ ៕

ប្រភព ៖ khmertimes