ពេលដែលអ្នកមានសក់បែកចុង វាធ្វើឱ្យសក់របស់អ្នកស្ងួត, សំពោង, គ្មានភាពរស់រវើក និងខូច។ ដើម្បីធានាសុខភាពនិងសម្រស់ នៃសក់របស់អ្នក អ្នកត្រូវកម្ចាត់វាចោលភ្លាមៗពេលដែលអ្នកឃើញវា។ ចូរអនុវត្តតាមវិធីសាស្ត្រខាងក្រោមដើម្បីកម្ចាត់សក់បែកចុង៖

១. តម្រឹមសក់របស់អ្នក។ វិធីតែមួយគត់ក្នុងការកម្ចាត់វាគឺការកាត់វាចោល មិនថាអ្នកឱ្យអ្នកជំនាញកាត់ឬ កាត់ដោយខ្លួនឯងនោះទេ។ អ្នកត្រូវប្រើកន្ត្រៃដែលមុតល្អមកកាត់តម្រឹមពីលើកន្លែងដែលវា ចាប់ផ្តើមបែក។ ចាប់សក់មួយដុំតូច ហើយមួលវាចុះក្រោមថ្នមៗ និងយឺតៗ។ ការធ្វើបែបនេះធ្វើឱ្យសក់បែកចុងលេចចេញមកក្រៅ។ បន្ទាប់មកប្រើកន្ត្រៃតម្រឹមសក់នោះ។

២. បន្ទន់សក់របស់អ្នក។ បន្ទាប់ពីតម្រឹមសក់ហើយ អ្នកត្រូវបន្ទន់សក់របស់អ្នក ដើម្បីផ្តល់សំណើមដល់សរសៃសក់ (ភាពស្ងួតខ្លាំងពេក អាចជាមូលហេតុនៃសក់បែកចុង) ហើយក៏ថែរក្សានូវភាពរស់រវើកនិងទម្ងន់នៃសក់ផងដែរ។ លាបថ្នាំបន្ទន់លើសក់និងស្បែកក្បាលរបស់អ្នក ហើយទុកក្នុងរយៈដែលបានកំណត់ (ជាធម្មតា រយៈពេល ២០នាទី)។ បន្ទាប់មក លាងជម្រះថ្នាំបន្ទន់ឱ្យស្អាត។ សាកល្បងបន្ទន់សក់របស់អ្នកមួយសប្តាហ៍ម្តង។

៣. ថែរក្សាសក់របស់អ្នកជាប្រចាំ។ ប្រសិនបើអ្នកចង់បញ្ឈប់ការបែកចុងនៃសក់ អ្នកត្រូវតែរក្សាការតម្រឹមសក់របស់អ្នកមួយខែម្តង។ អ្នកមិនត្រូវទុកឱ្យយូរជាង ៦សប្តាហ៍ ទើបតម្រឹមម្តងនោះទេ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី