បាត់ដំបង ៖ កម្លាំងនគរបាល ស្រុកកំរៀង បានចុះរុះរើខ្ទម ដែលគេទុកចោល ហើយជាជម្រក ក្រុមប្រើប្រាស់ ថ្នាំញៀនកាល ពីវេលាម៉ោង១១ និង៣០នាទី ព្រឹក ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៤ ស្ថិតចំណុច សំណង់ អាណាធិបតេយ្យ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។ ពេលកម្លាំងចេញអស់ ជនសង្ស័យ ខឹងទាញកាំបិត ដាវសាម៉ូរៃ មកកាប់អ្នកជួយរើ ខ្ទមបណ្តាល ឱ្យរបួសដៃម្ខាង រួចគេចខ្លួនបាត់។

លោក ស្រី វុទ្ធី អធិការរង ស្រុកកំរៀង បានឱ្យដឹងថា ជនរងគ្រោះ ដែលត្រូវគេកាប់មានឈ្មោះ យ៉ាយ វណ្ឌី ហៅថ្លាង អាយុ៣២ឆ្នាំ រងរបួស ដាច់ម្រាមដៃឆ្វេង២ស្នាក់នៅ ក្រុមទី១៤ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

ចំណែកយុវជនសង្ស័យ ឈ្មោះ រ៉ូ អាយុ១៧ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ក្រោយពីធ្វើសកម្មភាព កាប់ជនរងគ្រោះ រត់គេចខ្លួនបាត់។

សាក្សីនៅ ជិតកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ក្រុមនគរបាល១ ក្រុមបានចុះរុះរើ ផ្ទះអនាធិបតេយ្យ ដោយមាន ប្រជាពលរដ្ឋ២ទៅ៣នាក់ ជួយរុះរើក្នុងនោះ ក៏មានជនរងគ្រោះផងដែរក្រោយពីរុះរើផ្ទះរួច ក្រុមនគរបាល បាននាំគ្នាទៅផ្ទះអស់ លុះដល់ម៉ោងកើតហេតុ ឈ្មោះ រ៉ូ ជនសង្ស័យ បានកាន់ដាវសាម៉ូរ៉ៃ មករករឿង ជនរងគ្រោះថា ចេះដឹងប្តឹងឱ្យ សមត្ថកិច្ចឱ្យមករើ ផ្ទះជាជម្រករបស់ពួកគេ ហើយ ជនសង្ស័យ បានយកដាវកាប់ តម្រង់ក្បាល តែជនរងគ្រោះ បានយកដៃរងទើប បណ្តាលឱ្យត្រូវរយះប្រអប់ដៃម្ខាងតែម្តង។

លោក ស្រី វុទ្ធី បានបញ្ជាក់ថា ក្រោយពីកើតហេតុហើយ សមត្ថកិច្ច បាននាំជនរងគ្រោះទៅធ្វើការ សង្គ្រោះនៅពេទ្យ ឯកជន ដើម្បីព្យាបាល ហើយបាននាំកម្លាំង តាមស្វែងរកចាប់ខ្លួន ជនដៃដល់យកមកផ្តន្ទាទោស តាមច្បាប់នៅ ពេលក្រោយ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល