CamNews

តារាចម្រៀង និងសម្តែងស្រី ប្រទះឃើញ ដេកស្លាប់ ក្នុងបន្ទប់គេង ក្នុងផ្ទះ ខណៈ មានដុត ធ្បូងថ្ម នៅក្បែរនោះ

ព័ត៌មានកំសាន្ត ៖ តារាចម្រៀង  និង  សម្តែងស្រី តៃវ៉ាន់ នាង Yu Chia Hui ល្បីឈ្មោះ នៅក្នុងពិភព សិល្បៈឈ្មោះ នាង   Huan  Huan  ត្រូវ បានសេចក្តីរាយការណ៍ បញ្ជាក់បានអោយដឹងថា បានប្រទះ​ ឃើញថាដេកស្លាប់បាត់បង់ជីវិត នៅក្នុងសំណង់អាគារ រស់នៅ ក្នុងផ្ទះរបស់នាង កាលពីថ្ងៃទី ១ ខែ មិថុនា កន្លងផុតទៅថ្មីៗនេះ ។

គួរបញ្ជាក់ថា ជាមួយនឹង ព័ត៌មានអាក្រក់ ដែលពុំធ្លាប់ត្រូវបានគេរំពឹងទុក ថាអាចកើតមានឡើងនៅ ថ្ងៃទី ១ មិថុនា នេះ អាចកើតឡើងទៅបាន មុនមួយថ្ងៃ ដែលនៅវេលាព្រឹកមួយនោះ នាងបានប្រាប់ ទៅសមាជិក ក្រុមគ្រួសាររបស់នាងអោយដឹងថា នាងមានគម្រោងទៅណាត់ជួបនឹងបុរសម្នាក់ នៅ ពេលល្ងាច ដោយនឹងគ្រោង ស្នើសុំចិត្តគាត់ កុំអោយមកតាមរញ៉េរញ៉ៃ នាងបន្តទៅទៀត ។

ខណៈមិនអាចទាក់ទងនាងបាននៅពេលរាត្រី ដោយពុំមានការឆ្លើយតប និង ពុំមានការបើកទ្វារនោះ សមាជិក ក្រុមគ្រួសាររបស់នាង បានសម្រេចចិត្ត ប្តឹងប៉ូលីស រួចធ្វើការសម្រុកចូលទៅក្នុងបន្ទប់គេង របស់នាង និង រកឃើញថា នាងបានដេកស្លាប់ នៅនឹងលើគ្រែ ខណៈមានការដុត ធ្យូងថ្ម នៅក្បែរ នោះដូចគ្នាដែរ ស្របពេលដែលបានរកឃើញ សារបណ្តាំចុងក្រោយបញ្ជាក់បានថា មានមនុស្សម្នាក់ បានប្រាប់នាងខ្ញុំអោយធ្វើដូច្នេះ ។

ស្របពេលដែល មន្រ្តីមានសមត្ថកិច្ច ក៏កំពុងតែធ្វើការ តាមដាន ស៊ើបអង្កេត ក្រុមមន្រ្តី ប៉ូលីសបាន អះអាងជាជំហានដំបូង ដោយធ្វើការសន្មត់អោយដឹងថា នាង Huan Huan បានធ្វើអត្តឃាត ស្រប ពេលដែល សមាជិក ក្រុមគ្រួសាររបស់នាង បានបន្ថែមអោយដឹងថា ក្នុងរយៈពេលប៉ុន្មានខែចុង ក្រោយនេះ នាង Huan Huan ពិតជាមិនសូវជាសប្បាយចិត្តនោះទេ ហើយករណីនេះ វាអាចជាផ្នែក មួយញ៉ាំងអោយនាងគិតខ្លីក៏ថាបាន ។

ជាមួយនឹងដំណឹងអាក្រក់មួយនេះ ​​       ពិភពសិល្បៈ ពិតជាមាន ការខ្លោចចិត្ត អាណិតអាសូរជាខ្លាំង ខណៈមិត្តៗរួមអាជីព មួយចំនួន បានផ្ញើសាររំលែកទុក្ខជាមួយនឹងក្រុមគ្រួសារ របស់នាងដូចគ្នាដែរ គួរបញ្ជាក់ថា នាង Huan Huan បានរៀបការ ពីរដងរួចមកហើយ ទម្រាំតែ នៅម្នាក់ឯង មកទល់នឹង ពេលបច្ចុប្បន្នភាព ពោល លើកទី ១ ក្នុងឆ្នាំ ១៩៩៤ នាង បានរៀបការជាមួយនឹងអ្នកដឹកនាំ លោក Chang Hsiao Ching តែប៉ុន្មានឆ្នាំបន្ទាប់ នាងបានសម្រេចចិត្តលេង ជាមួយនឹងស្វាមី ដំបូងរបស់ខ្លូន បន្ទាប់ពីបានរកឃើញថា គាត់ផិតក្បត់ លួចមានមិត្តស្រី ជាតារាសម្តែង ចិនដីគោក ខណៈ ស្វាមី ទី ពីររបស់នាងមានឈ្មោះថា Franco Chiang ជាតារាសម្តែងប្រុសមួយរូប ពួកគេទាំងពីរនាក់​បានការ ជាមួយនឹងគ្នា ក្នុងឆ្នាំ ២០០៤ ហើយបានចែកផ្លូវគ្នា រយៈពេល ៥ ឆ្នាំបន្ទាប់ ពោលនៅឆ្នាំ ២០០៩ ពូក​​ គេបានចែកផ្លូវគ្នា ខណៈការរស់នៅ  ពិតជាមិនចុះសម្រុងនិងគ្នា ហើយពិតជាមិនអាចផ្សះផ្សាបាន៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អនឡាញ