ក្រសួងសុខាភិបាលកាលពីថ្ងៃសុក្របានជំរុញឱ្យប្រជាជនប្រុងប្រយ័ត្នចំពោះជំងឺដៃជើង និងមាត់ដែលរីករាលដាលនៅក្នុងកំឡុងពេលក្តៅ និងស្ងួតហើយប៉ះពាល់ដល់កុមារដែលមានអាយុក្រោម ៥ឆ្នាំ។

នៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានចេញផ្សាយដោយក្រសួងបាននិយាយថា ក្រសួងបានរកឃើញកុមារដែលមានជំងឺ HFMD កាន់កើនឡើងហើយករណីខ្លះធ្ងន់ធ្ងរ តម្រូវឱ្យមានការព្យាបាលបន្ទាន់នៅក្នុងមន្ទីរពេទ្យ។ ជម្ងឺនេះភាគច្រើនប៉ះពាល់ដល់ទារក និងកុមារតូចៗហើយរោគសញ្ញារួមមានគ្រុនក្តៅ, ដំបៅមាត់ និងកន្ទួលលើបាតដៃ បាតជើង និងគូថ។

សេចក្តីថ្លែងការណ៍បាននិយាយថា ក្នុងករណីខ្លះជំងឺនេះអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធសរសៃប្រសាទហើយបណ្តាលឱ្យប្រកាច់ ឬក៏ពិបាកដកដង្ហើម។ HFMD គឺជាជំងឺឆ្លងដែលឆ្លងរាលដាលតាមរយៈការប៉ះពាល់ជាមួយទឹកមាត់ កំហាក ស្លេស ទឹករងៃចេញពីពងបែក និងលាមករបស់អ្នកជំងឺ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានអំពាវនាវដល់សាធារណជនឱ្យប្រុងប្រយ័ត្នជាងមុនអំពីជំងឺនេះក្នុងកំឡុងពេលអាកាសធាតុក្តៅខ្លាំង និងរក្សាអនាម័យអោយបានស្អាតដោយការលាងដៃជាទៀងទាត់ជាមួយសាប៊ូ។

ប្រសិនបើកុមារឬទារកមានរោគ សញ្ញាប្រកាច់ឬពិបាកដកដង្ហើមត្រូវបញ្ជូន ពួគគេទៅមន្ទីរពេទ្យដែលនៅជិត អោយបានឆាប់បំផុត។

ក្រសួងសុខាភិបាលក៏បានណែនាំឱ្យអ្នកជំងឺផឹកទឹកអោយបានច្រើន និងលេបថ្នាំដើម្បីបន្ថយកម្តៅ និងថ្នាំបំបាត់ការឈឺចាប់ចំពោះពងបែកក្នុងមាត់។ ទោះជាយ៉ាងណាក៏ដោយក្រសួងហាម ដាច់ខាចចំពោះការប្រើថ្នាំអាស្ពីរីន។

លោក លី សុវណ្ណ អ្នកនាំពាក្យក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃចន្ទថា យោងតាមរបាយការណ៍ពីមន្ទីរពិសោធន៍ មន្ទីរពេទ្យ និងទិន្នន័យផ្សេងៗទៀត ករណី HFMD ក្នុងរយៈពេលពីរខែដំបូងឆ្នាំនេះបានកើនឡើង បើធៀបនឹងកំឡុងពេលដូចគ្នាកាលពីឆ្នាំមុន ៕

ប្រភព ៖ khmertimes