CamNews

ចង់​ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់ ជា​មួយ​លោក Tim Cook នាយក​ប្រតិបត្តិ Apple យ៉ាង​ហោច​ណាស់​ត្រូវ​ចំណាយ២០​ម៉ឺន

(អាមេរិក)៖ តើលោកអ្នកចង់ទទួលទាន អាហារថ្ងៃត្រង់ជាលក្ខណៈឯកជន ជាមួយលោក Tim Cook នាយកប្រតិបត្តិ(CEO) របស់ក្រុមហ៊ុន Apple ដែរ ឬទេ? លោកអ្នកប្រហែលជា ត្រូវចំណាយច្រើនបន្តិចហើយ ពោលគឺត្រូវចំណាយប្រាក់ប្រមាណ ២០ម៉ឺនដុល្លារអាមេរិក ទើប​អាច​ទទួលអាហារថ្ងៃត្រង់ និងញ៉ាំកាហ្វេជាមួយលោក Tim Cook ជាលក្ខណៈឯកជនបាន។

ថ្មីៗនេះ គេហទំព័រ CharityBuzz បានចាប់ផ្ដើមធ្វើការដេញថ្លៃ «ទទួលទានអាហារថ្ងៃត្រង់ ជាលក្ខណៈឯកជន» ជា​មួយ​លោក Tim Cook ដើម្បីប្រមូលប្រាក់ទាំងនោះ បរិច្ចាគទៅឲ្យអង្គការ​សិទ្ធិមនុស្ស ឬកុមារកំព្រា ដែលគិតត្រឹមថ្ងៃនេះ ទំហំទឹកប្រាក់នៃការចេញថ្លៃ បានកើនឡើងដល់ ១២៥,០០០ដុល្លារអាមេរិក ហើយបើតាមការប៉ាន់ប្រមាណ ទឹកប្រាក់ ​នៃ​ការដេញថ្លៃអាចនឹងកើនឡើង​ដល់ ២០ម៉ឺនដុល្លារអាមេរិក។

អ្នកដែលឈ្នះក្នុងការដេញថ្លៃនេះ នឹងត្រូវ​ទទួលបានការញ៉ាំអាហារថ្ងៃត្រង់ និងកាហ្វេ ក្នុងរយៈពេល ៣០នាទី ជា​មួយ ​លោក Tim Cook នៅការិយាល័យកណ្ដាល របស់ក្រុមហ៊ុន Apple ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ នៅក្នុង​ជំនួប​អាហារនោះ អ្នកដែលឈ្នះក្នុងការដេញថ្លៃ អាច​សួរនូវសំណួរផ្សេងៗមួយចំនួនបាន ប៉ុន្តែគេមិនបានបញ្ជាក់ថា អាចសួរ​សំណួរផ្ទាល់ខ្លួន​ ឬសំណួរពាក់ព័ន្ធ នឹងក្រុមហ៊ុននោះទេ។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំមុន ទំហំទឹកប្រាក់ដែលបានមកពីការដេញថ្លៃ ទទួលទានអាហារថ្ងៃត្រង់ ជាមួយ​លោក Tim Cook មានរហូតដល់ ៣៣ម៉ឺនដុល្លារអាមេរិក៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង