CEO របស់ General Motors ដែលជាស្ដ្រីអ្នកដឹកនាំដំបូងក្នុងវិស័យរថយន្ដពិភពលោក បាន ឈរនៅលើកំពូលតារាងចំណាត់ថ្នាក់ស្ដីអំពីស្ដ្រីអ្នកជំនួញដែលមានអំណាចបំផុតក្នុងពិភព
លោករបស់ Fortune តាមពីក្រោយលោកស្រី គឺ CEO របស់ IBM, PepsiCo និង Petrobras ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះ ស្ដីអំពី “ស្ដ្រីជាថ្នាក់ដឹកនាំក្រុមហ៊ុន ដែលមានអំណាចបំផុតក្នុង
ពិភពលោក ៖

១/ Mary Barra - CEO របស់ General Motors
អាយុ ៖ ៥២ ឆ្នាំ
ប្រទេស ៖ អាមេរិក

Mary Barra គឺជាស្ដ្រីដំបូងគេបង្អស់ ដែលគ្រប់គ្រងក្រុមហ៊ុនរថយន្ដខ្នាតពិភពលោកមួយ។
បច្ចុប្បន្ន លោកស្រី គ្រប់គ្រងបុគ្គលិកចំនួន ២១២,០០០នាក់ និងរោងចក្រចំនួន ៣៩៦ របស់ក្រុម
ហ៊ុន General Motors នៅទូទាំងពិភពលោក។

២/ Ginni Rometty - ប្រធាន និងជា CEO របស់ IBM

អាយុ ៖ ៥៦ ឆ្នាំ
ប្រទេស ៖ អាមេរិក

ឆ្នាំ ២០១៣ ក្រុមហ៊ុន IBM មិនសម្រេចបានគោលដៅប្រាក់ចំណេញ នាំឱ្យអគ្គនាយិកាប្រតិបតិ្ដ
លោកស្រី Ginni Rometty សម្រេចចិត្តមិនទទួលយកប្រាក់រង្វាន់។ ថ្វីបើយ៉ាងនេះក្ដី ក្រុមហ៊ុននៅ តែជាមហាគ្រួសារបច្ចេកវិទ្យា ដែលមានអតិថិជន និងបុគ្គលិក នៅក្នុងប្រទេសចំនួន ១៧០ ក្នុង
ពិភពលោក។ ដោយមានទុន ជិត ២០០ពាន់លានដុល្លារ IBM បច្ចុប្បន្ន គឺជាក្រុមហ៊ុនដែលមាន តម្លៃខ្ពស់ជាងគេបំផុតក្នុងពិភពលោក ដែលដឹកនាំដោយ CEO ជាស្ដ្រី។

៣/ Indra Nooyi - ប្រធាន និងជា CEO របស់ PepsiCo

អាយុ ៖ ៥៨ ឆ្នាំ
ប្រទេស ៖ អាមេរិក

CEO ដែលមានដើមកំណើតឥណ្ឌា Nooyi បានជួយ PepsiCo រកបានប្រាក់ចំណូលជាងទ្វេដង
ពីទីផ្សារអន្ដរជាតិ ក្នុងរយៈពេល ៧ឆ្នាំដែលលោកស្រីដឹកនាំ។

៤/ Maria das Graças Silva Foster - CEO របស់ Petrobras

អាយុ ៖ ៦០ ឆ្នាំ
ប្រទេស ៖ ប្រេហ្សីល

ដោយសារតែរកបានប្រាក់ចំណូល ១៤៤ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនប្រេងឧស្ម័ន
Petrobras ក៏បានជាប់ចំណាត់ថ្នាក់លេខ ២៥ ក្នុងបញ្ជីស្ដីពីក្រុមហ៊ុនធំបំផុត ចំនួន ៥០០ របស់
Fortune ។

៥/ Ellen Kullman - ប្រធាន និងជា CEO របស់ DuPont

អាយុ ៖ ៥៨ ឆ្នាំ
ប្រទេស ៖ អាមេរិក

ឆ្នាំ ២០១១ ការដែល DuPont បានទិញយក Danisco (ក្រុមហ៊ុនផលិត enzyme អាហារ នៅដា
ណឺម៉ាក) បានជួយឱ្យពួកគេ ឈានចូលជ្រៅទៅក្នុងវិស័យកសិកម្ម និងអាហារបំប៉ន។

៦/ Irene Rosenfeld - ប្រធាន និងជា CEO របស់ Mondelez International

អាយុ ៖ ៦០ ឆ្នាំ
ប្រទេស ៖ អាមេរិក

៧/ Marillyn Hewson - ប្រធាន និងជា CEO របស់ Lockheed Martin

អាយុ ៖ ៦០ ឆ្នាំ
ប្រទេស ៖ អាមេរិក

៨/ Meg Whitman - ប្រធាន និងជា CEO របស់ Hewlett-Packard

អាយុ ៖ ៥៧ ឆ្នាំ
ប្រទេស ៖ អាមេរិក

៩/ Patricia Woertz - ប្រធាន និងជា CEO របស់ Archer Daniels Midland

អាយុ ៖ ៦០ ឆ្នាំ
ប្រទេស ៖ អាមេរិក

១0/ Gail Kelly - CEO របស់ Westpac

អាយុ ៖ ៥៧ ឆ្នាំ
ប្រទេស ៖ អូស្ដ្រាលី

ដើម្បីអាចជ្រើសរើសបាន នូវបណ្ដាស្ដ្រីដឹកនាំក្រុមហ៊ុន ដែលមានអំណាចបំផុតក្នុងពិភពលោក
Fortune ត្រូវយោងទៅលើកត្តាជាច្រើន ដូចជា វិសាលភាព សារសំខាន់ កម្លាំងអំណាច និងទិសដៅរីកចម្រើនរបស់ក្រុមហ៊ុន ឬបទពិសោធរបស់បណ្ដា CEO ជាស្ដ្រី។ ប៉ុន្ដែ គោលការណ៍សំខាន់
បំផុត គឺកម្រិតនៃអន្ដរជាតូបនិយកម្មរបស់ក្រុមហ៊ុន និងកន្លែងឈរជើងរបស់ CEO ក្នុងបណ្ដាក្រុមហ៊ុននៅលើពិភពលោក៕

អត្ថបទសំខាន់ៗ ៖

កុមារាលក់ឈើគូស ក្លាយជាមហាសេដ្ឋី មានទ្រព្យជាង ៥ម៉ឺនលានដុល្លារ

អ្នកយកព័ត៌មានជប៉ុន ទាក់ទាញបាតុករថៃ ដោយសម្រស់

វិធីស្វែងរកទុន ដើម្បីបង្កើតមុខរបរថ្មី

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Forbes